ព្រះរាជ​វង្ស​ស្តេច​ដាវីឌ
១ នេះ​ជា​ពួក​បុត្រា​របស់​ដាវីឌ ដែល​ស្តេច​ទ្រង់​បង្កើត​នៅ​ក្រុង​ហេប្រុន គឺ​អាំណូន ជា​បុត្រ​ច្បង ដែល​កើត​ពី​នាង​អ័ហ៊ីណោម ជា​អ្នក​ស្រុក​យេសរាល បុត្រ​ទី​២ គឺ​ដានីយ៉ែល ដែល​កើត​ពី​នាង​អ័ប៊ីកែល ជា​អ្នក​ស្រុក​កើមែល ២ ទី​៣ គឺ​អាប់សាឡំម ជា​បុត្រ​នាង​ម្អាកា ដែល​ជា​បុត្រី​តាលម៉ាយ ស្តេច​ស្រុក​កេស៊ូរី ទី​៤ គឺ​អ័ដូនីយ៉ា ជា​បុត្រ​នាង​ហាគីត ៣ ទី​៥ គឺ​សេផាធា ជា​បុត្រ​នាង​អ័ប៊ីថាល ទី​៦ គឺ​យីតរាម ដែល​កើត​ពី​នាង​អេកឡា​ជា​ទេពី​ទ្រង់ ៤ ទ្រង់​បង្កើត​បុត្រ​ទាំង​៦​នេះ នៅ​ក្រុង​ហេប្រុន ហើយ​ទ្រង់​ក៏​សោយរាជ្យ​នៅ​ក្រុង​នោះ​អស់​៧​ឆ្នាំ​៦​ខែ រួច​សោយរាជ្យ​នៅ​ក្រុង​យេរូសាឡិម អស់​៣៣​ឆ្នាំ​ទៀត ៥ នៅ​ក្រុង​យេរូសាឡិម ទ្រង់​ក៏​បង្កើត​កូន​ទាំង​នេះ គឺ​សាំម៉ា សូបាប់ ណាថាន់ និង​សាឡូម៉ូន ទាំង​អស់​មាន​៤​អង្គ​កើត​ពី​នាង​បាតសេបា ជា​បុត្រី​របស់​អាំមាល ៦ ហើយ​នឹង​យីបហារ អេលីសាម៉ា អេលីផាលេត ៧ ណូកា នេផេក យ៉ាភា ៨ អេលីសាម៉ា អេលីយ៉ាដា និង​អេលីផាលេត ទាំង​អស់​មាន​៩​អង្គ ៩ នោះ​សុទ្ធ​តែ​ជា​បុត្រា​របស់​ដាវីឌ​ទាំង​អស់ ទ្រង់​ក៏​មាន​បុត្រ​កើត​នឹង​ពួក​អ្នកម្នាង​ថែម​ទៀត ហើយ​មាន​នាង​តាម៉ារ ជា​កនិដ្ឋា​នៃ​បុត្រ​ទាំង​នោះ​ដែរ។
១០ ឯ​បុត្រ​របស់​សាឡូម៉ូន គឺ​រេហូបោម ហើយ​រេហូបោម​ក៏​មាន​បុត្រ ព្រះនាម​ជា​អ័ប៊ីយ៉ាៗ​មាន​បុត្រ ព្រះនាម​ជា អេសាៗ​មាន​បុត្រ ព្រះនាម​ជា យ៉ូសាផាត ១១ យ៉ូសាផាត​មាន​បុត្រ ព្រះនាម​ជា​យ៉ូរ៉ាមៗ​មាន​បុត្រ ព្រះនាម​ជា អ័ហាស៊ីយ៉ាៗ​មាន​បុត្រ ព្រះនាម​ជា យ៉ូអាស ១២ យ៉ូអាស​មាន​បុត្រ ព្រះនាម​ជា អ័ម៉ាស៊ាៗ​មាន​បុត្រ ព្រះនាម​ជា​អ័សារាៗ​មាន​បុត្រ​ព្រះនាម​ជា យ៉ូថាម ១៣ យ៉ូថាម​មាន​បុត្រ ព្រះនាម​ជា អ័ហាសៗ​មាន​បុត្រ ព្រះនាម​ជា ហេសេគាៗ​មាន​បុត្រ ព្រះនាម​ជា ម៉ាន៉ាសេ ១៤ ម៉ាន៉ាសេ​មាន​បុត្រ ព្រះនាម​ជា អាំម៉ូនៗ​មាន​បុត្រ ព្រះនាម​ជា យ៉ូសៀស។
១៥ យ៉ូសៀស​ក៏​មាន​បុត្រ ឯ​បុត្រ​ច្បង ព្រះនាម​ជា​យ៉ូហាណាន បុត្រ​ទី​២ ព្រះនាម​ជា​យេហូយ៉ាគីម ទី​៣​សេដេគា ទី​៤​សាលូម ១៦ ឯ​បុត្រ​របស់​យេហូយ៉ាគីម គឺ​យេកូនាសៗ​មាន​បុត្រ ព្រះនាម​ជា​សេដេគា ១៧ ឯ​បុត្រ​របស់​យេកូនាស ដែល​ជាប់​ជា​ឈ្លើយ គឺ​សាលធាល ១៨ និង​ម៉ាលគីរ៉ាម ពេដាយ៉ា សេណាសារ យេកាមា ហូសាម៉ា និង​នេដាបយ៉ា ១៩ ឯ​បុត្រ​របស់​ពេដាយ៉ា គឺ​សូរ៉ូបាបិល និង​ស៊ីម៉ាយ បុត្រ​សូរ៉ូបាបិល គឺ​មស៊ូឡាម និង​ហាណានា ហើយ​សឡូមិត នាង​ជា​កនិដ្ឋា​របស់​បុត្រ​ទាំង​២​នោះ ២០ ព្រម​ទាំង​ហាស៊ូបា អូហែល បេរេគា ហាសាឌា និង​យ៉ាសាប-ហេសេឌ ទាំង​អស់​មាន​៥​អង្គ ២១ ឯ​បុត្រ​របស់​ហាណានា គឺ​ពេឡាធា និង​អេសាយ រួច​មាន​បុត្រ​ទាំង​ប៉ុន្មាន​របស់​រេផាយ៉ា អើណាន អូបាឌា និង​សេកានា ២២ ឯ​បុត្រ​របស់​សេកានា គឺ​សេម៉ាយ៉ា ហើយ​បុត្រ​របស់​សេម៉ាយ៉ា គឺ​ហាធូស យីកាល បារីយ៉ា នារីយ៉ា និង​សាផាត ទាំង​អស់​មាន​៦​អង្គ ២៣ ឯ​បុត្រ​របស់​នារីយ៉ា គឺ​អេលីយ៉ូន៉ាយ ហេសេគា និង​អាសរីកាម ទាំង​អស់​មាន​៣​អង្គ ២៤ ឯ​បុត្រ​របស់​អេលីយ៉ូន៉ាយ គឺ​ហូដាវា អេលាស៊ីប ពេឡាយ៉ា អ័កកាប យ៉ូហាណាន ដេឡាយ៉ា និង​អ័ណានី ទាំង​អស់​មាន​៧​អង្គ។