កុលសម្ព័ន្ធ​លេវី
១ ឯ​កូន​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី ២ កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល ៣ កូន​អាំរ៉ាម គឺ​អើរ៉ុន ម៉ូសេ និង​ម៉ារាម ឯ​កូន​ចៅ​របស់​អើរ៉ុន គឺ​ណាដាប អ័ប៊ីហ៊ូវ អេលាសារ និង​អ៊ីថាម៉ារ ៤ អេលាសារ​បង្កើត​បាន​ភីនេហាសៗ​បង្កើត​អ័ប៊ីសួរ ៥ ឯ​អ័ប៊ីសួរ​បង្កើត​ប៊ូកគីៗ​បង្កើត​អ៊ូស៊ី ៦ អ៊ូស៊ី​បង្កើត​សេរ៉ាហ៊ាៗ​បង្កើត​មេរ៉ាយ៉ូត ៧ មេរ៉ាយ៉ូត​បង្កើត​អ័ម៉ារា អ័ម៉ារា​បង្កើត​អ័ហ៊ីទូប ៨ ឯ​អ័ហ៊ីទូប​ក៏​បង្កើត​សាដុកៗ​បង្កើត​អ័ហ៊ីម៉ាស ៩ អ័ហ៊ីម៉ាស​បង្កើត​អ័សារាៗ​បង្កើត​យ៉ូហាណាន ១០ យ៉ូហាណាន​បង្កើត​អ័សារា (គឺ​លោក​នោះ​ឯង​ដែល​ធ្វើ​ការងារ​ជា​សង្ឃ នៅ​ក្នុង​ព្រះវិហារ ដែល​សាឡូម៉ូន​បាន​ស្អាង នៅ​ក្រុង​យេរូសាឡិម) ១១ ឯ​អ័សារា​ក៏​បង្កើត​អ័ម៉ារា អ័ម៉ារា​បង្កើត​អ័ហ៊ីទូប ១២ អ័ហ៊ីទូប​បង្កើត​សាដុកៗ​បង្កើត​សាលូម ១៣ សាលូម​បង្កើត​ហ៊ីលគីយ៉ាៗ​បង្កើត​អ័សារា ១៤ អ័សារា​បង្កើត​សេរ៉ាយ៉ាៗ​បង្កើត​យេហូសាដាក ១៥ យេហូសាដាក​ក៏​ទៅ​ជា​ឈ្លើយ ក្នុង​កាល​ដែល​ព្រះយេហូវ៉ា​បាន​ដឹកនាំ​ពួក​យូដា និង​ពួក​ក្រុង​យេរូសាឡិម​ទៅ ដោយ​ព្រះហស្ត​នៃ​នេប៊ូក្នេសា។
១៦ កូន​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី ១៧ ហើយ​ឈ្មោះ​ពួក​កូន​គើសុន គឺ​លិបនី និង​ស៊ីម៉ាយ ១៨ ឯ​កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល ១៩ កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី នេះ​ជា​គ្រួ​ទាំង​ប៉ុន្មាន របស់​ពួក​លេវី តាម​ជំនួរ​វង្ស​នៃ​ឰយុកោ​គេ ២០ ខាង​ឯ​គើសុន នោះ​បង្កើត​បាន​លិបនីៗ​បង្កើត​យ៉ាហាតៗ​បង្កើត​ស៊ីម៉្មា ២១ ស៊ីម៉្មា​បង្កើត​យ៉ូអាៗ​បង្កើត​អ៊ីដោៗ​បង្កើត​សេរ៉ាសៗ​បង្កើត​យាតរ៉ាយ ២២ ឯ​កូន​ចៅ​របស់​កេហាត់ គឺ​លោក​បង្កើត​អ័មីន៉ាដាប់ៗ​បង្កើត​កូរេ កូរេ​បង្កើត​អាស់ស៊ា ២៣ អាស់ស៊ា​បង្កើត​អែលកាណា អែលកាណា​បង្កើត​អាស់ស៊ាៗ​បង្កើត​អេបៀសាប់ៗ​បង្កើត​អាស់ស៊ា ២៤ អាស់ស៊ា​បង្កើត​ថាហាតៗ​បង្កើត​អ៊ូរាល អ៊ូរាល​បង្កើត​អ៊ូស៊ីយ៉ាៗ​បង្កើត​សូល ២៥ ឯ​កូន​អែលកាណា គឺ​អ័ម៉ាសាយ និង​អ័ហ៊ីម៉ូត ២៦ ឯ​អែលកាណា​នេះ គាត់​មាន​កូន គាត់​បង្កើត​បាន​សូផាយៗ​បង្កើត​ណាហាត់ ២៧ ណាហាត់​បង្កើត​អេលាបៗ​បង្កើត​យេរ៉ូហាំៗ​បង្កើត​អែលកាណា ២៨ ឯ​កូន​របស់​សាំយូអែល គឺ​វ៉ាសនី ជា​កូន​ច្បង រួច​អ័ប៊ីយ៉ា ២៩ ឯ​កូន​ចៅ​ម្រ៉ារី គឺ​ម៉ាសលីៗ​បង្កើត​លិបនីៗ​បង្កើត​ស៊ីម៉ាយៗ​បង្កើត​អ៊ូសា ៣០ អ៊ូសា​បង្កើត​សាំម៉ាៗ​បង្កើត​ហាគីយ៉ាៗ​បង្កើត​អ័សាយ៉ា។
៣១ កាល​ហិប​នៃ​ព្រះ​បាន​សេចក្តី​សំរាក​ហើយ នោះ​ស្តេច​ដាវីឌ ទ្រង់​តាំង​ឲ្យ​មាន​ពួក​អ្នក​ត្រួត​លើ​ការពារ​ចំរៀង​ក្នុង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ៣២ គេ​បាន​ប្រតិបត្តិ​ក្នុង​ការ​ចំរៀង​នៅ​មុខ​រោង​ឧបោសថ​ផង​ត្រសាល​ជំនុំ ដរាប​ដល់​សាឡូម៉ូន​បាន​ស្អាង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា នៅ​ក្រុង​យេរូសាឡិម គេ​ក៏​ចូល​ធ្វើ​ការងារ​គេ តាម​វេន​រៀង​ខ្លួន ៣៣ ឯ​ពួក​អ្នក​ដែល​ធ្វើ​ការងារ​នោះ និង​កូន​ចៅ​គេ គឺ​ក្នុង​ពួក​កូន​ចៅ​កេហាត់ មាន​ហេម៉ាន​ជា​អ្នក​ចំរៀង គាត់​ជា​កូន​របស់​យ៉ូអែល ដែល​ជា​កូន​សាំយូអែល ៣៤ សាំយូអែល ជា​កូន​អែលកាណាៗ ជា​កូន​យេរ៉ូហាំៗ ជា​កូន​អេលាបៗ ជា​កូន​ណាហាត់ ៣៥ ណាហាត់ ជា​កូន​ស៊ូភៗ ជា​កូន​អែលកាណា ជា​កូន​ម៉ាហាតៗ ជា​កូន​អ័ម៉ាសាយ ៣៦ អ័ម៉ាសាយ ជា​កូន​អែលកាណាៗ ជា​កូន​យ៉ូអែលៗ ជា​កូន​អ័សារាៗ ជា​កូន​សេផានា ៣៧ សេផានា ជា​កូន​ថាហាត ថាហាត ជា​កូន​អាស់ស៊ាៗ ជា​កូន​អេបៀសាប់ៗ ជា​កូន​កូរេ ៣៨ កូរេ​ជា​កូន​យីតសារៗ ជា​កូន​កេហាត់ៗ ជា​កូន​លេវីៗ ជា​កូន​អ៊ីស្រាអែល ៣៩ ហើយ​មាន​អេសាភ ជា​ប្អូន​ឈរ​នៅ​ខាង​ស្តាំ គឺ​អេសាភ ជា​កូន​បេរេគា ដែល​បេរេគា ជា​កូន​សាំម៉ា ៤០ សាំម៉ា ជា​កូន​មីកែលៗ ជា​កូន​ប្អាសេយ៉ាៗ ជា​កូន​ម៉ាលគា ៤១ ម៉ាលគា ជា​កូន​អែតនីៗ ជា​កូន​សេរ៉ាស សេរ៉ាស ជា​កូន​អ័ដាយ៉ា ៤២ អ័ដាយ៉ា ជា​កូន​អេថានៗ ជា​កូន​ស៊ីម៉្មាៗ ជា​កូន​ស៊ីម៉ាយ ៤៣ ស៊ីម៉ាយ ជា​កូន​យ៉ាហាត យ៉ាហាត ជា​កូន​គើសុនៗ ជា​កូន​លេវី ៤៤ ហើយ​នៅ​ខាង​ឆ្វេង មាន​ពួក​កូន​ចៅ​ម្រ៉ារី ជា​បង​ប្អូន​គេ គឺ​អេថាន ជា​កូន​គីស៊ី ដែល​ជា​កូន​អាប់ឌីៗ​ជា​កូន​ម៉ាលូក ៤៥ ម៉ាលូក​ជា​កូន​ហាសាបយ៉ាៗ ជា​កូន​អ័ម៉ាស៊ាៗ ជា​កូន​ហ៊ីលគីយ៉ា ៤៦ ហ៊ីលគីយ៉ា ជា​កូន​អាំស៊ីៗ​ជា​កូន​បានីៗ​ជា​កូន​សេមើរ ៤៧ សេមើរ ជា​កូន​ម៉ាសលីៗ​ជា​កូន​មូស៊ីៗ​ជា​កូន​ម្រ៉ារីៗ​ជា​កូន​លេវី ៤៨ ហើយ​គឺ​ពួក​លេវី ជា​បង​ប្អូន​គេ ដែល​បាន​តម្រូវ​ឲ្យ​ធ្វើ​ការងារ​ទាំង​អស់ នៅ​ក្នុង​រោង​ឧបោសថ​ផង​ព្រះវិហារ​នៃ​ព្រះ។
៤៩ ឯ​អើរ៉ុន និង​ពួក​កូន​លោក គេ​ថ្វាយ​ដង្វាយ​នៅ​លើ​អាសនា​នៃ​ដង្វាយ​ដុត និង​អាសនា​គ្រឿង​ក្រអូប ក៏​ធ្វើ​សំរេច​ការងារ​ទាំង​អស់ នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត និង​ការ​ថ្វាយ​ដង្វាយ​ឲ្យ​ធួន​នឹង​បាប នៃ​ពួក​អ៊ីស្រាអែល​ផង តាម​គ្រប់​ទាំង​បង្គាប់​របស់​ម៉ូសេ ជា​អ្នក​បំរើ​នៃ​ព្រះ ៥០ នេះ​កូន​ចៅ​អើរ៉ុន គឺ​លោក​បង្កើត​អេលាសារៗ​បង្កើត​ភីនេហាសៗ​បង្កើត​អ័ប៊ីសួរ ៥១ ឯ​អ័ប៊ីសួរ​ក៏​បង្កើត​ប៊ូកគីៗ បង្កើត​អ៊ូស៊ីៗ​បង្កើត​សេរ៉ាហ៊ា ៥២ សេរ៉ាហ៊ា​បង្កើត​មេរ៉ាយ៉ូតៗ​បង្កើត​អ័ម៉ារាៗ​បង្កើត​អ័ហ៊ីទូប ៥៣ អ័ហ៊ីទូប​បង្កើត​សាដុកៗ​បង្កើត​អ័ហ៊ីម៉ាស។
ក្រុង​របស់​ពួក​លេវី
៥៤ ឯ​ទី​លំនៅ​របស់​ពួក​កូន​ចៅ​អើរ៉ុន តាម​ទី​ក្រុង តាម​ព្រំដែន នោះ​ខាង​ឯ​ពួក​គ្រួ​កេហាត់ (ដ្បិត​ពួក​គេ​បាន​ឆ្នោត​ទី​១) ៥៥ បាន​ឲ្យ​គេ​មាន​ក្រុង​ហេប្រុន នៅ​ស្រុក​យូដា និង​ដំបន់​នៅ​ជាប់​ជុំវិញ ៥៦ តែ​ស្រែ​ចំការ​នៃ​ទី​ក្រុង និង​ភូមិ​នៅ​ជាប់​ជុំវិញ នោះ​បាន​ឲ្យ​ដល់​កាលែប ជា​កូន​យេភូនេ​វិញ ៥៧ ហើយ​បាន​ឲ្យ​ទី​ក្រុង​ពំនាក់​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​ចៅ​អើរ៉ុន​ដែរ គឺ​ក្រុង​ហេប្រុន ក្រុង​លិបណា និង​ដំបន់​នៅ​ជុំវិញ​ក្រុង​យ៉ាទារ ក្រុង​អែសថេម៉ូរ និង​ដំបន់​នៅ​ជុំវិញ ៥៨ ក្រុង​ហូឡូន និង​ដំបន់​នៅ​ជុំវិញ ក្រុង​ដេបៀរ និង​ដំបន់​នៅ​ជុំវិញ ៥៩ ក្រុង​អាសាន និង​ដំបន់​នៅ​ជុំវិញ ក្រុង​បេត-សេមែស និង​ដំបន់​នៅ​ជុំវិញ ៦០ ហើយ​ពី​ពូជ​អំបូរ​បេនយ៉ាមីន នោះ​ក៏​ឲ្យ​ក្រុង​កេបា និង​ដំបន់​នៅ​ជុំវិញ ក្រុង​អាលេមែត និង​ដំបន់​នៅ​ជុំវិញ ហើយ​ក្រុង​អាន៉ាថោត និង​ដំបន់​នៅ​ជុំវិញ ទី​ក្រុង​សំរាប់​ពួក​គ្រួ​កេហាត់​ទាំង​អស់​មាន​១៣។
៦១ ឯ​ពួក​កូន​ចៅ​កេហាត់ ដែល​សល់​ក្នុង​ពួក​គ្រួ​ទាំង​ប៉ុន្មាន​របស់​ពូជ​អំបូរ​នោះ នោះ​តាម​ឆ្នោត​បាន​ឲ្យ​ទី​ក្រុង​១០​ពី​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​ដល់​គេ ៦២ ឯ​ពួក​កូន​ចៅ​គើសុន​តាម​គ្រួ​គេ នោះ​បាន​ឲ្យ​ទី​ក្រុង​១៣ ពី​ពូជ​អំបូរ​អ៊ីសាខារ អេស៊ើរ ណែបថាលី ហើយ​ពី​ពូជ​អំបូរ​ម៉ាន៉ាសេ​ដែល​នៅ​ស្រុក​បាសាន ៦៣ ចំណែក​ឯ​ពួក​កូន​ចៅ​ម្រ៉ារី​តាម​គ្រួ​គេ នោះ​តាម​ឆ្នោត​បាន​ឲ្យ​ទី​ក្រុង​១២ ពី​ពូជ​អំបូរ​រូបេន កាឌ់ និង​សាប់យូល៉ូន ៦៤ ពួក​កូន​ចៅ​សាសន៍​អ៊ីស្រាអែល​បាន​ឲ្យ​ទី​ក្រុង​ទាំង​នោះ ព្រម​ទាំង​ដំបន់​នៅ​ជុំវិញ ទៅ​ពួក​លេវី ៦៥ គេ​បាន​ចែក​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​មាន​ឈ្មោះ​កត់​ទុក​នេះ​ដល់​គេ ពី​ពូជ​អំបូរ​នៃ​កូន​ចៅ​យូដា កូន​ចៅ​ស៊ីម្មាន និង​កូន​ចៅ​បេនយ៉ាមីន ដោយ​ចាប់​ឆ្នោត។
៦៦ មាន​ពួក​គ្រួ​នៃ​កូន​ចៅ​កេហាត់​ខ្លះ គេ​បាន​ទី​ក្រុង​របស់​ព្រំដែន​ខ្លួន ពី​ក្នុង​ពូជ​អំបូរ​អេប្រាអិម​វិញ ៦៧ ទី​ក្រុង​ពំនាក់​ទាំង​ប៉ុន្មាន ក៏​បាន​ឲ្យ​ដល់​ពួក​កេហាត់​ដែរ គឺ​ក្រុង​ស៊ីគែម ដែល​នៅ​ស្រុក​ភ្នំ​អេប្រាអិម ព្រម​ទាំង​ដំបន់​នៅ​ជុំវិញ ក្រុង​កេស៊ើរ និង​ដំបន់​នៅ​ជុំវិញ ៦៨ ក្រុង​យ៉ុកមាម និង​ដំបន់​នៅ​ជុំវិញ ក្រុង​បេត-ហូរ៉ុន និង​ដំបន់​នៅ​ជុំវិញ ៦៩ ក្រុង​អាយ៉ាឡូន និង​ដំបន់​នៅ​ជុំវិញ ហើយ​ក្រុង​កាថ-រីម៉ូន និង​ដំបន់​នៅ​ជុំវិញ ៧០ ហើយ​ពី​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នោះ​ក៏​ឲ្យ​ក្រុង​អាន់នើរ និង​ដំបន់​នៅ​ជុំវិញ ក្រុង​ប៊ីលាម និង​តំបន់​នៅ​ជុំវិញ សំរាប់​ពួក​គ្រួ​កូន​ចៅ​កេហាត់​ដែល​សល់​ដែរ។
៧១ ឯ​ពួក​កូន​ចៅ​គើសុន នោះ​បាន​ចែក​ឲ្យ​មាន​ទី​ក្រុង​របស់​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង គឺ​ក្រុង​កូឡាន​នៅ​ស្រុក​បាសាន និង​ដំបន់​នៅ​ជុំវិញ ហើយ​ក្រុង​អាសថារ៉ូត និង​ដំបន់​នៅ​ជុំវិញ ៧២ ហើយ​ពី​ពូជ​អំបូរ​អ៊ីសាខារ ក៏​ឲ្យ​ក្រុង​កេដេស និង​ដំបន់​នៅ​ជុំវិញ ក្រុង​ដាប្រាត និង​ដំបន់​នៅ​ជុំវិញ ៧៣ ក្រុង​រ៉ាម៉ូត និង​ដំបន់​នៅ​ជុំវិញ ហើយ​ក្រុង​អានេម និង​ដំបន់​នៅ​ជុំវិញ ៧៤ ពី​ពូជ​អំបូរ​អេស៊ើរ ក៏​ឲ្យ​ក្រុង​ម៉ាសាល និង​ដំបន់​នៅ​ជុំវិញ ក្រុង​អាប់ដូន និង​ដំបន់​នៅ​ជុំវិញ ៧៥ ក្រុង​ហ៊ូកូក និង​ដំបន់​នៅ​ជុំវិញ ហើយ​ក្រុង​រេហុប និង​ដប់​នៅ​ជុំវិញ ៧៦ ពី​ពូជ​អំបូរ​ណែបថាលី ក៏​ឲ្យ​ក្រុង​កេដេស នៅ​ស្រុក​កាលីឡេ និង​ដំបន់​នៅ​ជុំវិញ​ក្រុង​ហាំម៉ូន និង​ដំបន់​នៅ​ជុំវិញ ហើយ​ក្រុង​គារយ៉ាថែម និង​ដំបន់​នៅ​ជុំវិញ។
៧៧ ឯ​ពួក​លេវី​ដែល​សល់ គឺ​ជា​ពួក​ម្រ៉ារី នោះ​បាន​ចែក​ឲ្យ​គេ ពី​ពូជ​អំបូរ​សាប់យូល៉ូន គឺ​ក្រុង​រីម៉ូនរ និង​ដំបន់​នៅ​ជុំវិញ ក្រុង​តាបោរ និង​ដំបន់​នៅ​ជុំវិញ
៧៨ និង​ខាង​នាយ​ទន្លេ​យ័រដាន់ ត្រង់​ក្រុង​យេរីខូរ គឺ​ខាង​កើត​ទន្លេ​នោះ​ពី​ពូជ​អំបូរ​រូបេន ក៏​ឲ្យ​ក្រុង​បេស៊ើរ ដែល​នៅ​ទី​រហោស្ថាន និង​ដំបន់​នៅ​ជុំវិញ ក្រុង​យ៉ាហាស និង​ដំបន់​នៅ​ជុំវិញ ៧៩ ក្រុង​ក្តេម៉ូត និង​ដំបន់​នៅ​ជុំវិញ ហើយ​ក្រុង​មេផ្អាត និង​ដំបន់​នៅ​ជុំវិញ ៨០ ពី​ពូជ​អំបូរ​កាឌ់ បាន​ឲ្យ​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាត និង​ដំបន់​នៅ​ជុំវិញ ក្រុង​ម៉ាហាណែម និង​ដំបន់​នៅ​ជុំវិញ ៨១ ក្រុង​ហែសបូន និង​ដំបន់​នៅ​ជុំវិញ ហើយ​ក្រុង​យ៉ាស៊ើរ និង​ដំបន់​នៅ​ជុំវិញ។