១១
ការបែងចែកកន្លែងឲ្យសាសន៍យូដាតាំងទីលំនៅសាជាថ្មី នៅក្រុងយេរូសាឡិម និងក្រុងឯទៀតៗ
១ ឯពួកប្រធានក្នុងបណ្តាជន នោះក៏នៅក្នុងក្រុងយេរូសាឡិម ហើយពួកបណ្តាជនឯទៀត គេចាប់ឆ្នោតយក១នាក់ក្នុង១០ ឲ្យមកនៅក្រុងយេរូសាឡិម ជាទីក្រុងបរិសុទ្ធដែរ ហើយ៩នាក់ ឲ្យនៅអស់ទាំងទីក្រុងឯទៀត ២ ពួកបណ្តាជនក៏ឲ្យពរដល់មនុស្សទាំងប៉ុន្មានដែលប្រគល់ខ្លួន ឲ្យមកនៅក្រុងយេរូសាឡិម ដោយស្ម័គ្រពីចិត្ត។
៣ នេះជាពួកនាយក្នុងខេត្ត ដែលអាស្រ័យនៅក្រុងយេរូសាឡិម ឯទីក្រុងនៃស្រុកយូដាឯទៀត នោះគ្រប់គ្នាក៏នៅក្នុងកេរអាករ ត្រង់ទីក្រុងរបស់គេរៀងខ្លួន គឺទាំងពួកអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី ពួកនេធីនិម និងកូនចៅរបស់ពួកអ្នកបំរើរបស់សាឡូម៉ូនផង ៤ ឯនៅក្នុងក្រុងយេរូសាឡិម នោះមានពួកកូនចៅយូដា និងពួកកូនចៅបេនយ៉ាមីនខ្លះដែរ ខាងកូនចៅយូដា មានអ័ថាយ៉ា ជាកូនអ៊ូស៊ីយ៉ា ដែលជាកូនសាការីៗជាកូនអ័ម៉ារាៗជាកូនសេផាធាៗជាកូនម៉ាលេលាល នេះក្នុងពួកកូនចៅពេរេស ៥ និងម្អាសេយ៉ា ជាកូនបារូក ដែលជាកូនកុល-ហូសេៗជាកូនហាសាយ៉ាៗជាកូនអ័ដាយ៉ាៗជាកូនយ៉ូយ៉ារីបៗជាកូនសាការីៗជាកូនស៊ីឡូនី ៦ អស់ទាំងកូនចៅរបស់ពេរេសដែលនៅក្រុងយេរូសាឡិម នោះមានមនុស្សក្លាហានចំនួន៤៦៨នាក់។
៧ ឯពួកកូនចៅរបស់បេនយ៉ាមីន គឺសាលូវ ជាកូនមស៊ូឡាម ដែលជាកូនយ៉ូអេឌៗជាកូនពេដាយ៉ាៗជាកូនកូឡាយ៉ាៗជាកូនម្អាសេយ៉ាៗជាកូនអីធាលៗជាកូនយេសាយ៉ា ៨ ហើយបន្ទាប់នឹងគាត់ នោះមានកាបាយ និងសាឡាយ រួមទាំងអស់មាន៩២៨នាក់ ៩ ហើយយ៉ូអែល ជាកូនស៊ីកគ្រី លោកជាអ្នកត្រួតលើគេ និងយូដាជាកូនសេនួរ លោកជាភូឈួយនៃទីក្រុង។
១០ ក្នុងពួកសង្ឃ នោះមានយេដាយ៉ា ជាកូនយ៉ូយ៉ារីប និងយ៉ាគិន ១១ សេរ៉ាយ៉ា ជាកូនហ៊ីលគីយ៉ា ដែលជាកូនមស៊ូឡាមៗជាកូនសាដុកៗជាកូនមេរ៉ាយ៉ូតៗជាកូនអ័ហ៊ីទូប ដែលជាមេត្រួតលើព្រះវិហារ ១២ ព្រមទាំងពួកបងប្អូនគេ ដែលធ្វើការនៅព្រះវិហារ ទាំងអស់មាន៨២២នាក់ ហើយមានអ័ដាយ៉ា ជាកូនយេរ៉ូហាំ ដែលជាកូនពេឡាលាៗ ជាកូនអាំស៊ីៗ ជាកូនសាការីៗ ជាកូនផាសហ៊ើរៗជាកូនម៉ាលគា ១៣ ហើយពួកបងប្អូនលោកដែលជាកំពូលលើវង្សរបស់ឪពុកគេ រួមទាំងអស់ មាន២៤២នាក់ ហើយមានអ័ម៉ាសាយ ជាកូនអ័សារាលដែលជាកូនរបស់អ័ហាសាយៗជាកូនមស៊ីលេម៉ូតៗជាកូនអ៊ីមមើរ ១៤ ហើយពួកបងប្អូនគេ ជាអ្នកខ្លាំងពូកែមានចិត្តក្លាហាន រួមទាំងអស់មាន១២៨នាក់ ឯអ្នកដែលត្រួតលើគេ គឺសាបឌាល ជាកូនកេដូលីម។
១៥ ក្នុងពួកលេវី មានសេម៉ាយ៉ា ជាកូនហាស៊ូប ដែលជាកូនរបស់អាសរីកាមៗជាកូនហាសាបយ៉ាៗជាកូនប៊ូននី ១៦ ព្រមទាំងសាបថាយ និងយ៉ូសាបាឌ ជាពួកមេក្នុងពួកលេវី ដែលត្រួតត្រាលើការងារខាងក្រៅព្រះវិហារនៃព្រះ ១៧ ហើយម៉ាថានា ជាកូនមីកា ដែលជាកូនសាប់ឌីៗជាកូនអេសាភៗជាមេនាំគេ ក្នុងការអរព្រះគុណកំពុងដែលអធិស្ឋាន និងបាកប៊ូគា ជាអ្នកបន្ទាប់ក្នុងពួកបងប្អូនខ្លួន ហើយអាប់ដា ជាកូនសាំមួរ ដែលជាកូនកាឡាលៗជាកូនយេឌូថិន ១៨ ឯពួកលេវីទាំងប៉ុន្មាន ដែលនៅក្នុងក្រុងបរិសុទ្ធ នោះមាន២៨៤នាក់។
១៩ ឯពួកឆ្មាំទ្វារ នោះមានអ័កគូប ថាលម៉ូន និងបងប្អូនគេ ដែលចាំយាមនៅមាត់ទ្វារផ្សេងៗ ទាំងអស់មាន១៧២នាក់ ២០ ឯពួកអ៊ីស្រាអែល ខាងពួកសង្ឃ និងពួកលេវីដែលសល់ គេនៅអស់ទាំងទីក្រុងក្នុងស្រុកយូដាគ្រប់គ្នាតាមមរដកគេរៀងខ្លួន ២១ តែពួកនេធីនិម គេនៅត្រង់អូផែល មានស៊ីហា និងគីសប៉ា ជាអ្នកត្រួតលើគេ។
២២ ឯអ្នកដែលត្រួតលើពួកលេវី នៅក្រុងយេរូសាឡិម នោះគឺអ៊ូស៊ី ជាកូនបានី ដែលជាកូនហាសាបយ៉ាៗជាកូនម៉ាថានាៗជាកូនមីកា ក្នុងពួកកូនចៅអេសាភ ដែលជាពួកចំរៀង ជាអ្នកត្រួតត្រាលើកិច្ចការ ក្នុងព្រះវិហារនៃព្រះ ២៣ ដ្បិតមានច្បាប់ដែលស្តេចបានតាំងពីដំណើរពួកនោះ ជាច្បាប់យ៉ាងតឹងរ៉ឹង ឲ្យចែកស្បៀងអាហារដល់ពួកចំរៀង តាមដែលគេត្រូវការរាល់ៗថ្ងៃ ២៤ ហើយមានពេថាហ៊ីយ៉ា ជាកូនមសេសាបេល ក្នុងពួកកូនចៅសេរ៉ាស ជាកូនយូដា លោកជាអ្នកជំនិតស្តេច ក្នុងគ្រប់ការចំពោះពួករាស្ត្រ។
២៥ ត្រង់ឯទីក្រុងទាំងប៉ុន្មាន និងស្រែចំការជុំវិញ នោះមានពួកយូដាខ្លះ នៅត្រង់គារយ៉ាត់-អើបា និងដំបន់នៅជុំវិញ នៅឌីបូន និងដំបន់នៅជុំវិញ នៅយេកាបសៀល និងដំបន់នៅជុំវិញ ២៦ នៅត្រង់យេសួរ ម៉ូឡាដា បេត-ផាលែត ២៧ ហាសា-ស៊ូអាល បៀរ-សេបា និងដំបន់នៅជុំវិញ ២៨ នៅស៊ីកឡាក់ មេកូណា និងដំបន់នៅជុំវិញ ២៩ នៅអេន-រីម៉ូន សូរ៉ាស់ យ៉ារមុត ៣០ សាណូអា អាឌូឡាម និងដំបន់នៃក្រុងទាំងនោះ ឡាគីស និងស្រែចំការនៅជុំវិញ អាសេកា និងដំបន់នៅជុំវិញ ដូច្នេះ គេបានតាំងទីលំនៅ ចាប់តាំងពីបៀរ-សេបា រហូតដល់ច្រកភ្នំហ៊ីនណំម ៣១ ហើយពួកកូនចៅបេនយ៉ាមីន គេនៅចាប់តាំងពីកេបារៀងទៅ គឺនៅមីកម៉ាស អៃយ បេត-អែល និងដំបន់នៅជុំវិញ ៣២ និងនៅអាន៉ាថោត ណូប ហាណានា ៣៣ ហាសោរ រ៉ាម៉ា គីថែម ៣៤ ហាឌីឌ សេបោម នេបាឡាត ៣៥ ឡូឌ អូណូរ ហើយនៅក្នុងច្រកភ្នំពួកជាងរចនា ៣៦ ចំណែកខាងពួកលេវី នោះមានខ្លះដែលត្រូវខាងស្រុកយូដា គេបានទៅនៅខាងស្រុកបេនយ៉ាមីនវិញ។