២
ព្រះមហាក្សត្រដែលព្រះចាក់ប្រេងអភិសេក
១ ហេតុអ្វីបានជាអស់ទាំងសាសន៍ជ្រួលជ្រើមឡើង
ហើយជនជាតិទាំងពួងមានគំនិតជាឥតសារដូច្នេះ
២ ពួកមហាក្សត្រនៅផែនដីលើកគ្នាឡើង
ពួកគ្រប់គ្រងទាំងប៉ុន្មានក៏ប្រឹក្សាគ្នាទាស់នឹងព្រះយេហូវ៉ា
ហើយទាស់នឹងព្រះអង្គ ដែលទ្រង់បានលាបប្រេងឲ្យដោយពាក្យថា
៣ ចូរយើងផ្តាច់ចំណងទ្រង់ ហើយបោះខ្សែចងរបស់ទ្រង់ពីយើងចេញ
៤ ឯព្រះដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងសើច
ព្រះអម្ចាស់ទ្រង់នឹងចំអកឲ្យគេ
៥ រួចទ្រង់នឹងមានព្រះបន្ទូលដល់គេដោយសេចក្តីក្រោធនៃទ្រង់
ព្រមទាំងបំភ័យគេ ដោយសេចក្តីឃោរឃៅផង ថា
៦ អញបានតាំងស្តេចរបស់អញឡើងហើយ
គឺនៅស៊ីយ៉ូន ជាភ្នំបរិសុទ្ធរបស់អញ។
៧ ៙ អញនឹងថ្លែងប្រាប់ពីច្បាប់នេះ គឺព្រះយេហូវ៉ាទ្រង់មាន
បន្ទូលនឹងអញថា
ឯងជាកូនអញ អញបានបង្កើតឯងនៅថ្ងៃនេះ
៨ ចូរសូមពីអញ
នោះអញនឹងឲ្យសាសន៍ទាំងឡាយដល់ឯង ទុកជាមរដក
ហើយអស់ទាំងចុងផែនដីទុកជាកេរអាកររបស់ឯង
៩ ឯងនឹងបំបាក់បំបែកគេ ដោយដំបងដែក
ព្រមទាំងបោកកំទេចគេទៅ ដូចជាភាជនៈរបស់ជាងស្មូន
១០ ៙ ដូច្នេះ ឱពួកមហាក្សត្រទាំងប៉ុន្មានអើយ
ចូរប្រព្រឹត្តដោយប្រាជ្ញាចុះ
ឱពួកអស់ទាំងចៅក្រមនៅផែនដីអើយ
ចូរទទួលសេចក្តីផ្ចាលចុះ
១១ ចូរគោរពដល់ព្រះយេហូវ៉ា ដោយកោតខ្លាច
ហើយមានសេចក្តីអំណរ ដោយញ័ររន្ធត់
១២ ចូរថើបព្រះរាជបុត្រា ក្រែងទ្រង់ខ្ញាល់ឡើង
ហើយឯងរាល់គ្នាត្រូវវិនាសតាមផ្លូវ
ដ្បិតបន្តិចទៀត សេចក្តីខ្ញាល់របស់ទ្រង់នឹងឆួលឡើង
មានពរហើយ
អស់អ្នកណាដែលយកទ្រង់ជាទីពឹងជ្រក។