៧
កុលសម្ព័ន្ធអ៊ីសាខារ
១ ឯកូនរបស់អ៊ីសាខារ គឺថូឡា ពូវ៉ា យ៉ាសុប និងស៊ីមរ៉ុន ទាំងអស់មាន៤នាក់
២ ឯកូនថូឡា គឺអ៊ូស៊ី រេផាយ៉ា យេរីអែល យ៉ាម៉ាយ យីបសាម និងសាំយូអែល នោះសុទ្ធតែជាកំពូល លើពួកវង្សរបស់ឪពុកគេ គឺថូឡានោះឯង ពួកនោះជាមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហាន តាមដំណគេរៀងខ្លួន ហើយនៅក្នុងរាជ្យដាវីឌនោះ គេមានចំនួន២ម៉ឺន២ពាន់៦០០នាក់
៣ ឯកូនរបស់អ៊ូស៊ី គឺយីសរ៉ាហ៊ា ហើយកូនរបស់យីសរ៉ាហ៊ា គឺមីកែល អូបាឌា យ៉ូអែល និងយីសយ៉ា ទាំងអស់មាន៥នាក់ ដែលសុទ្ធតែជាមេ
៤ ហើយនៅជាមួយនឹងគេ មានពួកទាហានសំរាប់ចំបាំង ចំនួន៣ម៉ឺន៦ពាន់នាក់ តាមដំណតាមវង្សានុវង្សរបស់ពួកឰយុកោគេ ពីព្រោះគេមានប្រពន្ធមានកូនច្រើន
៥ រួមពួកបងប្អូនគេ នៅក្នុងពួកគ្រួអ៊ីសាខារទាំងប៉ុន្មាន ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលរាប់តាមពង្សាវតារគេ នោះមានចំនួន៨ម៉ឺន៧ពាន់នាក់។
កុលសម្ព័ន្ធបេនយ៉ាមីន
៦ ឯកូនរបស់បេនយ៉ាមីន គឺបេឡា បេគើរ និងយេឌីអែល ទាំងអស់មាន៣នាក់
៧ ឯកូនរបស់បេឡា គឺអេសបូន អ៊ូស៊ី អ៊ូស៊ាល យេរីម៉ូត និងអ៊ីរី ទាំងអស់មាន៥នាក់ ដែលសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ហើយជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន តាមពង្សាវតាររបស់គេ នោះបានរាប់ចំនួនជា២ម៉ឺន២ពាន់៣៤នាក់
៨ ឯកូនរបស់បេគើរ គឺសេមីរ៉ា យ៉ូអាស អេលាស៊ើរ អេលីយ៉ូន៉ាយ អំរី យេរេម៉ូត អ័ប៊ីយ៉ា អ័ណាថូត និងអ័ឡាមែត នេះសុទ្ធតែជាកូនរបស់បេគើរ
៩ ក៏បានរាប់គេតាមពង្សាវតារ តាមដំណគេ សុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ឃើញមានចំនួន២ម៉ឺន២០០នាក់
១០ ឯកូនរបស់យេឌីអែល គឺប៊ីលហាន ហើយកូនរបស់ប៊ីលហាន គឺយេអ៊ូស បេនយ៉ាមីន អេហ៊ុឌ ក្នាអាណា សេថាន តើស៊ីស និងអ័ហ៊ីសាហារ
១១ នោះសុទ្ធតែជាកូនរបស់យេឌីអែល តាមពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ដែលអាចនឹងចេញទៅច្បាំងក្នុងពួកពលទ័ពបាន មានចំនួន១ម៉ឺន៧ពាន់២០០នាក់
១២ ក៏មានស៊ូភីម និងហ៊ូភីម ជាកូនអ៊ា ហើយហ៊ូស៊ីម ជាកូនអ័ហ៊ើរដែរ។
១៣ ឯកូនរបស់ណែបថាលី គឺយ៉ាស៊ាល គូនី យេស៊ើរ និងស៊ីលិម សុទ្ធតែជាកូនរបស់នាងប៊ីលហា។
កុលសម្ព័ន្ធម៉ាន៉ាសេ
១៤ ឯកូនរបស់ម៉ាន៉ាសេ គឺអាសរាល ដែលប្រពន្ធចុងរបស់គាត់ ជាស្រីសាសន៍អើរ៉ាម បានបង្កើត នាងក៏បង្កើតម៉ាគារ ជាឪពុកកាឡាត
១៥ ហើយម៉ាគារបានយកប្រពន្ធឈ្មោះម្អាកា ជាប្អូនស្រីរបស់ពួកហ៊ូភីម និងស៊ូភីម ហើយកូនទី២របស់ម៉ាន៉ាសេ គឺស្លូផិហាត រីឯស្លូផិហាតគាត់មានសុទ្ធតែកូនស្រី
១៦ ឯនាងម្អាកាជាប្រពន្ធម៉ាគារនាងបង្កើតបានកូនប្រុស១ ឲ្យឈ្មោះថា ពេរែស ប្អូនគាត់ឈ្មោះសេរែស ហើយកូនរបស់អ្នកនោះ គឺអ៊ូឡាម និងរ៉ាគែម
១៧ ឯកូនរបស់អ៊ូឡាម គឺបេដាន នេះសុទ្ធតែជាកូនចៅរបស់កាឡាត ដែលជាកូនម៉ាគារ ជាកូនម៉ាន៉ាសេ
១៨ ហើយហាម៉ូលេកេត ជាប្អូនស្រីគាត់ ក៏បង្កើតអ៊ីសហូឌ អ័បៀស៊ើរ និងម៉ាឡា
១៩ ហើយកូនរបស់សេមីដា គឺអ័សយ៉ាន ស៊ីគែម លីកហ៊ី អ័នីយ៉ាម។
កុលសម្ព័ន្ធអេប្រាអិម
២០ ឯកូនរបស់អេប្រាអិម គឺស៊ុថេឡាៗបង្កើតបេរេឌ បេរេឌបង្កើតថាហាតៗ បង្កើតអេឡាដាៗ បង្កើតថាហាត
២១ ថាហាតគាត់បង្កើតសាបាឌៗ បង្កើតស៊ុថេឡាៗបង្កើតអេសើរ និងអេលាឌ ដែលពួកអ្នកកើតនៅស្រុកកាថបានសំឡាប់ ដោយព្រោះអ្នកទាំង២នោះបានចុះទៅ ចង់យកហ្វូងសត្វរបស់គេ
២២ ឯអេប្រាអិមជាឪពុក ក៏កាន់ទុក្ខជាយូរថ្ងៃ ហើយពួកបងប្អូនក៏មកជួយរំដោះទុក្ខ
២៣ រួចគាត់ចូលទៅឯប្រពន្ធ ហើយនាងមានទំងន់ បង្កើតបានកូនប្រុស១ គាត់ឲ្យឈ្មោះថា បេរា ដោយព្រោះកើតមានសេចក្តីអាក្រក់ដល់គ្រួគាត់
២៤ កូនស្រីរបស់គាត់ គឺសេអេរ៉ា ជាអ្នកសង់ក្រុងបេត-ហូរ៉ុនខាងក្រោម ហើយខាងលើផង និងក្រុងអ៊ូសេន-សេអេរ៉ាដែរ
២៥ បេរាបង្កើតរេផា និងរេសែប រេផាបង្កើតថេឡាៗ បង្កើតថាហាន
២៦ ថាហានបង្កើតឡាអាដានៗ បង្កើតអាំមីហ៊ូតៗបង្កើតអេលីសាម៉ា
២៧ អេលីសាម៉ាបង្កើតនុនៗបង្កើតយ៉ូស្វេ។
២៨ ឯកេរអាករ និងទីលំនៅរបស់គេ នោះគឺនៅក្រុងបេត-អែល និងភូមិនៅជុំវិញ ហើយទៅខាងកើតដល់ក្រុងណាអារ៉ាន និងខាងលិចដល់ក្រុងកេស៊ើរ និងភូមិជុំវិញ ព្រមទាំងក្រុងស៊ីគែម និងភូមិនៅជុំវិញ រហូតដល់ក្រុងកាសា និងភូមិនៅជុំវិញទាំងប៉ុន្មាន
២៩ ហើយតាមព្រំដែននៃពួកកូនចៅម៉ាន៉ាសេ នោះមានក្រុងបេត-សៀន និងភូមិនៅជុំវិញ ក្រុងត្អាណាក និងភូមិនៅជុំវិញ ក្រុងមេគីដោ និងភូមិនៅជុំវិញ ក្រុងដោរ និងភូមិនៅជុំវិញទាំងប៉ុន្មាន ពួកកូនចៅយ៉ូសែប ជាកូនអ៊ីស្រាអែល គេនៅក្នុងទីក្រុងទាំងនោះ។
កុលសម្ព័ន្ធអេស៊ើរ
៣០ ឯកូនរបស់អេស៊ើរគឺយីមន៉ា យីសវ៉ា យីសវី បេរា និងសេរ៉ា ជាប្អូនស្រីគេ
៣១ ឯកូនបេរា គឺហេប៊ើរ និងម៉ាលគាល ជាឪពុកប៊ីសាវីត
៣២ ហើយហេប៊ើរបង្កើតយ៉ាផ្លេត សូមើរ ហូថាម និងស៊ូអា ដែលជាប្អូនស្រីគេ
៣៣ ឯកូនរបស់យ៉ាផ្លេត គឺផាសាក់ ប៊ីមហាល និងអ័សវ៉ាត នេះសុទ្ធតែជាកូនយ៉ាផ្លេត
៣៤ ឯកូនរបស់សូមើរ គឺអ័ហ៊ី រ៉ូកា ហ៊ូបបា និងអើរ៉ាម
៣៥ កូនរបស់ហេលេមជាប្អូនគាត់ គឺសូផា យីមន៉ា សេលេស និងអាំម៉ាល
៣៦ ឯកូនរបស់សូផា គឺស៊ូអា ហានេភើរ ស៊ូអាល បេរី យីមរ៉ា
៣៧ បេស៊ើរ ហូឌ សាំម៉ា ស៊ីលសា យីតរ៉ាន និងប្អេរ៉ា
៣៨ ឯកូនរបស់យេធើ គឺយេភូនេ ពីសផា និងអើរ៉ា
៣៩ កូនរបស់អ៊ូឡា គឺអើរ៉ាស ហានាស និងរីសយ៉ា
៤០ នោះសុទ្ធតែជាកូនចៅរបស់អេស៊ើរ ជាកំពូលលើវង្សរបស់ឪពុកគេ ជាមនុស្សជ្រើសរើសហើយខ្លាំងពូកែ មានចិត្តក្លាហាន ជាមេលើពួកចៅហ្វាយ ដែលបានរាប់តាមពង្សាវតារ សំរាប់ក្រសួងខាងចំបាំង មានចំនួនជា២ម៉ឺន៦ពាន់នាក់។