១២៩
ពួក​គេ​នាំ​គ្នា​ភ្ជួរ​រាស់​នៅ​លើ​ខ្នង​ខ្ញុំ
បទ​ចំរៀង​សំរាប់​ឡើង​ទៅ​ព្រះវិហារ។
១ គេ​តែងតែ​នាំ​គ្នា​ធ្វើ​បាប​ខ្ញុំ
តាំង​ពី​ខ្ញុំ​នៅ​ក្មេង
សូម​អោយ​ជន​ជាតិ​អ៊ីស្រាអែល​ពោល​តាម​ថា
២ គេ​តែងតែ​នាំ​គ្នា​ធ្វើ​បាប​ខ្ញុំ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង
ប៉ុន្តែ គេ​ពុំ​អាច​យក​ជ័យជំនះ​លើ​ខ្ញុំ​បាន​ឡើយ។
៣ គេ​នាំ​គ្នា​ភ្ជួរ​រាស់​នៅ​លើ​ខ្នង​ខ្ញុំ
គេ​បាន​ធ្វើ​គន្លង​យ៉ាង​វែង។
៤ ក៏​ប៉ុន្តែ ព្រះអម្ចាស់​មាន​ព្រះហឫទ័យ​សុចរិត
ព្រះអង្គ​បាន​ស្រាយ​ចំណង​របស់​មនុស្ស​អាក្រក់
ចេញ​ពី​ខ្ញុំ។
៥ សូម​អោយ​អស់​អ្នក​ដែល​ស្អប់​ក្រុង​ស៊ីយ៉ូន
ត្រូវ​អាម៉ាស់ និង​ដក​ខ្លួន​ថយ!
៦ សូម​អោយ​ពួក​គេ​បាន​ដូច​ស្មៅ​ដែល​ដុះ
ហើយ​ក្រៀម​ស្ងួត​ទៅ មុន​ពេល​លូត​លាស់​ធំ​ឡើង!
៧ សូម្បី​គេ​ច្រូត​ស្មៅ​នោះ ក៏​ក្ដាប់​មិន​ពេញ​ដៃ
ហើយ​ក៏​ពុំ​មាន​ល្មម​សំរាប់​អោយ
ចង​ជា​កណ្ដាប់​បាន​ដែរ។
៨ សូម​កុំ​អោយ​អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ
ពោល​ទៅ​ពួក​គេ​ថា:
«សូម​ព្រះអម្ចាស់​ប្រទាន​ពរ​អ្នក​រាល់​គ្នា»
សោះ​ឡើយ។
 
យើង​សូម​ជូន​ពរ​អ្នក​រាល់​គ្នា
ក្នុង​ព្រះនាម​ព្រះអម្ចាស់!