៩
រាស្ត្រដែលជាប់ជាឈ្លើយសឹក ហើយវិលមករស់នៅក្រុងយេរូសាឡិមវិញ
១ គឺយ៉ាងនោះដែលបានរាប់សាសន៍អ៊ីស្រាអែលទាំងអស់ តាមពង្សាវតាររបស់គេ ហើយបានកត់ទុកក្នុងបញ្ជីរបស់ពួកស្តេចសាសន៍អ៊ីស្រាអែល រួចមក ពួកយូដាត្រូវដឹកនាំទៅជាឈ្លើយដល់ស្រុកបាប៊ីឡូន ដោយព្រោះអំពើរំលងរបស់គេ។
២ រីឯពួកដែលបាននៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលជាកេរអាកររបស់គេមុនបង្អស់ នោះគឺពួកអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី និងពួកនេធីនិម ៣ ឯពួកកូនចៅយូដា ពួកកូនចៅបេនយ៉ាមីន ពួកកូនចៅអេប្រាអិម និងម៉ាន៉ាសេ គេសុទ្ធតែនៅក្រុងយេរូសាឡិម ៤ ក្នុងពួកកូនរបស់ពេរេសជាកូនយូដា នោះមានអ៊ូថាយ ជាកូនអាំមីហ៊ូត ដែលជាកូនអំរីៗជាកូនអ៊ីមរីៗជាកូនបានី ៥ ហើយក្នុងពួកស៊ីឡូរ នោះមានអ័សាយ៉ា ជាកូនច្បង និងកូនចៅគាត់ទាំងអស់ ៦ ក្នុងពួកកូនសេរ៉ាស នោះមានយេអួល និងពួកបងប្អូនគាត់ រួមទាំងអស់មាន៦៩០នាក់ ៧ ក្នុងពួកកូនចៅបេនយ៉ាមីន នោះមានសាលូវ ជាកូនមស៊ូឡាម ជាកូនហូដាវា ជាកូនហាសេនួរ ៨ ព្រមទាំងយីបនេយ៉ា ជាកូនយេរ៉ូហាំ និងអេឡា ជាកូនអ៊ូស៊ី ដែលជាកូនមីករីៗជាកូនមស៊ូឡាមៗ ជាកូនសេផាធាៗ ជាកូនរេហួលៗជាកូនយីបនីយ៉ា ៩ និងពួកបងប្អូនគេ តាមពូជដំណគេរៀងខ្លួនទាំងអស់មាន៩៥៦នាក់ អ្នកទាំងនោះសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ តាមជំនួរវង្សឪពុកគេរៀងខ្លួន។
១០ ក្នុងពួកសង្ឃ នោះមានយេដាយ៉ា យេហូយ៉ារីប យ៉ាគិន ១១ អ័សារាជាកូនរបស់ហ៊ីលគីយ៉ា ដែលជាកូនរបស់មស៊ូឡាមៗ ជាកូនសាដុកៗជាកូនមេរ៉ាយ៉ូតៗ ជាកូនអ័ហ៊ីទូប ដែលជាអ្នកត្រួតត្រាក្នុងព្រះវិហារនៃព្រះ ១២ ព្រមទាំងអ័ដាយ៉ា ជាកូនយេរ៉ូហាំ ដែលជាកូនផាសហ៊ើរៗជាកូនម៉ាលគា ហើយមានម្អាសាយ ជាកូនអ័ឌីអែល ដែលជាកូនយ៉ាសេរ៉ាៗជាកូនមស៊ូឡាមៗជាកូនមស៊ីលេមីតៗជាកូនអ៊ីមមើរ ១៣ ហើយនឹងបងប្អូនគេ ដែលសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ទាំងអស់មាន១៧៦០នាក់ ជាពួកមនុស្សស្ទាត់ណាស់ ក្នុងការងារខាងព្រះវិហារនៃព្រះ។
១៤ ក្នុងពួកលេវី នោះមានសេម៉ាយ៉ា ជាកូនហាស៊ូប ដែលជាកូនអាសរីកាមៗជាកូនហាសាបយ៉ា ក្នុងពួកកូនចៅម្រ៉ារី ១៥ ព្រមទាំងបាកបាការ ហេរេស កាឡាល និងម៉ាថានា ជាកូនមីកា ដែលជាកូនស៊ីកគ្រីៗជាកូនអេសាភ ១៦ ហើយអូបាឌា ជាកូនសេម៉ាយ៉ា ដែលជាកូនកាឡាលៗជាកូនយេឌូថិន ហើយមានបេរេគា ជាកូនអេសា ដែលជាកូនអែលកាណា នៅភូមិទាំងប៉ុន្មាននៃពួកនថូផា។
១៧ ក្នុងពួកអ្នកឆ្មាំទ្វារ នោះមានសាលូម អ័កគូប ថាលម៉ូន អ័ហ៊ីម៉ាន និងបងប្អូនគេ ឯសាលូមនេះ គាត់ជាមេគេ ១៨ ពីដើមរៀងមក អ្នកទាំងនោះតែងតែចាំទ្វារស្តេច ជាទ្វារទិសខាងកើត ពួកអ្នកទាំងនោះសុទ្ធតែជាពួកឆ្មាំទ្វារ ក្នុងពួកកូនចៅលេវី ១៩ ឯសាលូម ជាកូនកូរ៉ា ដែលជាកូនអេបៀសាប់ៗជាកូនកូរេ និងពួកបងប្អូនដែលជាជំនួរវង្សឪពុកគាត់ គឺជាពួកកូរេ គេត្រួតត្រាលើការងាររបស់ពួកឆ្មាំទ្វារនៃត្រសាល ឯពួកឰយុកោគេក៏បានត្រួតត្រាលើត្រសាលនៃព្រះយេហូវ៉ា គឺជាពួកឆ្មាំទ្វារដែរ ២០ ហើយពីដើមភីនេហាស ជាកូនអេលាសារ គាត់ជាអ្នកត្រួតត្រាលើគេ ព្រះយេហូវ៉ាទ្រង់បានគង់ជាមួយនឹងគាត់ ២១ ឯសាការី ជាកូនមសេលេមា គាត់ជាអ្នកឆ្មាំទ្វារនៃត្រសាលជំនុំ ២២ អស់ពួកអ្នកទាំងនេះ ដែលបានរើស ឲ្យធ្វើជាអ្នកឆ្មាំទ្វារ ទាំងអស់មាន២១២នាក់ បានរាប់គេតាមពង្សាវតារ នៅក្នុងភូមិគេទាំងប៉ុន្មាន ជាពួកអ្នកដែលដាវីឌ និងសាំយូអែល ជាអ្នកមើលឆុត បានតាំងឡើង ឲ្យធ្វើការងារនោះ ២៣ ដូច្នេះ គេ និងពួកកូនចៅគេ មានអំណាចត្រួតត្រាលើទ្វារព្រះវិហារនៃព្រះយេហូវ៉ា គឺជាត្រសាលនៃរោងឧបោសថ តាមលំដាប់វេន ២៤ មានពួកឆ្មាំទ្វារ នៅគ្រប់ទាំង៤ទិស គឺខាងកើត ខាងលិច ខាងជើង និងខាងត្បូង ២៥ ឯពួកបងប្អូនគេ ដែលនៅឯភូមិគេរៀងខ្លួន ក៏ត្រូវចូលមកនៅជាមួយម្តងៗអស់៧ថ្ងៃ ២៦ ដ្បិតពួកលេវីទាំង៤នាក់ ដែលជាមេពួកឆ្មាំទ្វារ គេជាប់ធ្វើការងារគេ ហើយក៏ត្រួតលើបន្ទប់ និងលើរបស់ថ្លៃវិសេសក្នុងព្រះវិហារនៃព្រះ ២៧ គេមានទីអាស្រ័យនៅជុំវិញព្រះវិហារនៃព្រះ ដ្បិតការងារបើកទ្វាររាល់ព្រឹក នោះស្រេចនៅលើគេ។
២៨ មានពួកគេខ្លះ ជាអ្នកថែរក្សាភាជនៈ ដែលសំរាប់ការងារ ដ្បិតកាលណាគេយកគ្រឿងទាំងនោះចេញចូល នោះក៏ត្រូវរាប់គ្រប់ពេលវេលា ២៩ មានខ្លះទៀតបានតាំងឡើង ឲ្យត្រួតមើលប្រដាប់ទាំងប៉ុន្មាន និងភាជនៈរបស់ទីបរិសុទ្ធ ព្រមទាំងម្សៅយ៉ាងម៉ដ្ត ស្រាទំពាំងបាយជូរ និងប្រេង កំញាន ហើយនឹងគ្រឿងក្រអូបផង ៣០ មានអ្នកខ្លះជាកូនរបស់ពួកសង្ឃ ធ្វើជាអ្នកផ្សំគ្រឿងក្រអូប ៣១ ឯម៉ាធិធា ជាពួកលេវីម្នាក់ ដែលជាកូនច្បងរបស់សាលូមក្នុងពួកកូរេ គាត់មានការងារត្រួតមើលនំទាំងប៉ុន្មាន ដែលចំអិនក្នុងជើងក្រាន ៣២ ហើយបងប្អូនគេខ្លះ ដែលជាពួកកេហាត់ដូចគ្នា ក៏ត្រួតមើលការធ្វើនំបុ័ងតាំងទុករាល់តែថ្ងៃឈប់សំរាក។
៣៣ ឯពួកអ្នកចំរៀង ដែលសុទ្ធតែជាកំពូលលើវង្សរបស់ពួកឪពុកក្នុងពួកលេវី គេអាស្រ័យនៅក្នុងបន្ទប់ទាំងប៉ុន្មាន ហើយក៏ទំនេរពីការឯទៀត ដ្បិតគេធ្វើការងាររបស់គេទាំងយប់ទាំងថ្ងៃ ៣៤ នេះជាពួកអ្នកដែលជាកំពូល លើវង្សនៃពួកឪពុកក្នុងពួកលេវី តាមពង្សាវតារគេ គឺជាមេទាំងអស់ ហើយគេអាស្រ័យនៅក្នុងក្រុងយេរូសាឡិម។
៣៥ ឯយេហ៊ីអែល ជាអ្នកតាំងក្រុងគីបៀន ក៏នៅក្នុងទីក្រុងនោះឯង ប្រពន្ធគាត់ឈ្មោះម្អាកា ៣៦ ឯកូនច្បង គឺអាបដូន រួចស៊ើរ គីស បាល នើរ ណាដាប ៣៧ កេដោរ អ័ហ៊ីយ៉ូរ សាការី និងមីកឡូត ៣៨ ឯមីកឡូតក៏បង្កើតសាំម៉ា ពួកអ្នកទាំងនោះក៏អាស្រ័យនៅជាមួយនឹងបងប្អូនគេ នៅក្នុងក្រុងយេរូសាឡិមដែរ។
ព្រះរាជវង្សស្តេចសូល
៣៩ ឯនើរគាត់បង្កើតគីស គីសបង្កើតសូលៗបង្កើតយ៉ូណាថាន ហើយម៉ាលគី-ស៊ូអា អ័ប៊ីន៉ាដាប់ និងអែស-បាល ៤០ កូនរបស់យ៉ូណាថាន គឺមេរីប-បាលៗបង្កើតមីកា ៤១ ឯកូនរបស់មីកា គឺពីថូន មែលេក ថាក់រា និងអ័ហាស ៤២ ឯអ័ហាសគាត់បង្កើតយ៉ារ៉ាៗបង្កើតអ័លេមេត អាសម៉ាវែត និងស៊ីមរីៗបង្កើតម៉ូសា ៤៣ ម៉ូសាបង្កើតប៊ីនា រួចប៊ីនាមានកូនឈ្មោះរេផាយ៉ា រេផាយ៉ាមានកូនឈ្មោះអេលាសារ ហើយអេលាសារមានកូនឈ្មោះអ័សេល ៤៤ ឯអ័សេលមានកូនប្រុស៦ ឈ្មោះរបស់គេ គឺអាសរីកាម បូករូវ អ៊ីសម៉ាអែល ស្អារា អូបាឌា និងហាណាន នោះសុទ្ធតែជាកូនចៅរបស់អ័សេល។