១៥
ទឹក​ដី​របស់​កុលសម្ព័ន្ធ​យូដា
១ ឯ​ចំណែក ដែល​បាន​ចែក​ដល់​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​យូដា​តាម​គ្រូ​គេ​ទាំង​ប៉ុន្មាន នោះ​គឺ​ខាង​ត្បូង​ទល់​នឹង​ព្រំ​ស្រុក​អេដំម ហើយ​នឹង​ទី​រហោស្ថាន​ស៊ីន​ខាង​ត្បូង​បំផុត ២ ព្រំដែន​គេ​ខាង​ត្បូង នោះ​ចាប់​តាំង​ពី​ចុង​ឈូងសមុទ្រ​អំបិល​ដែល​បែរ​ទៅ​ខាង​ត្បូង ៣ ដំរង់​ទៅ​ខាង​ត្បូង រួច​ឡើង​តាម​ច្រក​ភ្នំ​អាក្រាប៊ីម​ទៅ​តាម​ស៊ីន ហើយ​ចេញ​មក​ខាង​ត្បូង​កាដេស-បារនា ដំរង់​ទៅ​ដល់​ហេស្រុន ហើយ​ឡើង​ទៅ​ឯ​អាដារ រួច​បត់​មក​ដល់​ការកា ៤ ពី​នោះ​ទៅ​ក៏​ដល់​អាសម៉ូន រួច​ចេញ​ទៅ តាម​ស្ទឹង​ស្រុក​អេស៊ីព្ទ ផុត​ត្រឹម​សមុទ្រ នេះ​ហើយ​ជា​ព្រំដែន​របស់​ឯង​រាល់​គ្នា​នៅ​ខាង​ត្បូង។
៥ ឯ​ព្រំ​ប្រទល់​ខាង​កើត នោះ​គឺ​ជា​សមុទ្រ​អំបិល​រហូត​ដល់​ចុង​ទន្លេ​យ័រដាន់ ហើយ​ព្រំ​ប្រទល់​ខាង​ជើង នោះ​ចេញ​ពី​ឈូងសមុទ្រ​ដែល​នៅ​ចុង​ទន្លេ​យ័រដាន់ ៦ ឡើង​ទៅ​ដល់​បេត-ហុកឡា ដំរង់​ទៅ​ខាង​ជើង​បេត-អើរ៉ាបា រួច​ក៏​ឡើង​ទៅ​ដល់​ថ្មដា​របស់​បូហាន​ជា​កូន​រូបេន ៧ ហើយ​ចេញ​ពី​ច្រក​ភ្នំ​អាកោរ ឡើង​ទៅ​ដល់​ដេបៀរ រួច​កាត់​ត្រង់​ទៅ​ឯ​ជើង ខាង​គីលកាល ដែល​ទល់​មុខ​នឹង​ផ្លូវ​ដែល​ឡើង​ទៅ​ឯ​អាឌូមីម នៅ​ខាង​ត្បូង​ស្ទឹង ហើយ​ក៏​ទៅ​តាម​ក្បាល​ទឹក​អេន-សេមែស រួច​ចេញ​មក​ត្រង់​អេន-រ៉ូកេល ៨ ពី​ទី​នោះ​ក៏​ឡើង​តាម​ច្រក​ភ្នំ​បេន-ហ៊ីនណំម ខាង​ត្បូង​ក្រុង​យេប៊ូស គឺ​ជា​ក្រុង​យេរូសាឡិម រួច​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ដែល​នៅ​ខាង​លិច ទល់​មុខ និង​ច្រក​ភ្នំ​ហ៊ីនណំម គឺ​ជា​ចុង​ច្រក​ភ្នំ​ខាង​ជើង​របស់​ពួក​រេផែម ៩ ពី​កំពូល​ភ្នំ​នោះ ក៏​ចុះ​ទៅ​ដល់​ក្បាល​ទឹក​ណែបត្វា ដំរង់​ទៅ​តាម​ទី​ក្រុង​ទាំង​ប៉ុន្មាន នៅ​ភ្នំ​អេប្រុន រហូត​ដល់​បាឡា គឺ​ជា​ក្រុង​គារយ៉ាត់-យារីម ១០ ពី​ឡាបា ក៏​បត់​ទៅ​ខាង​លិច​ទៅ​ដល់​ភ្នំ​សៀរ រួច​កាត់​ទៅ​តាម​ចង្កេះ​ខាង​ជើង​នៃ​ភ្នំ​យារីម គឺ​ជា​កេសាឡូន ហើយ​ចុះ​ទៅ​ដល់​បេត-សេមែស​រហូត​ដល់​ធីមណា ១១ ពី​ទី​នោះ​ក៏​ចេញ​ទៅ​ខាង​ជើង​ក្រុង​អេក្រុន​ដល់​ស៊ីក្រុន ហើយ​តាម​ភ្នំ​បាឡា​ទៅ​ដល់​យ៉ាបនាល រួច​ផុត​ត្រឹម​សមុទ្រ ១២ ឯ​ព្រំ​ប្រទល់​ខាង​លិច នោះ​គឺ​តាម​ឆ្នេរ​របស់​សមុទ្រ​ធំ នោះ​ហើយ​ជា​ព្រំ​ស្រុក​នៅ​ព័ទ្ធ​ជុំវិញ​របស់​ពួក​កូន​ចៅ​យូដា តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។
កាលែប​វាយ​យក​ក្រុង​ហេប្រុន និង​ក្រុង​ដេបៀរ
១៣ យ៉ូស្វេ​ក៏​ចែក​ឲ្យ​ដល់​កាលែប ជា​កូន​យេភូនេ មាន​១​ចំណែក ជា​មួយ​នឹង​ពួក​កូន​ចៅ​យូដា​ដែរ តាម​ដែល​ព្រះយេហូវ៉ា​បាន​បង្គាប់​មក គឺ​គារយ៉ាត់-អើបា ដែល​ជា​ក្រុង​ហេប្រុន (ឯ​អើបា​នោះ​ជា​ឪពុក​អ័ណាក់) ១៤ កាលែប​ក៏​បណ្តេញ​កូន​របស់​អ័ណាក់​៣​នាក់​ចេញ គឺ​សេសាយ​១ អ័ហ៊ីម៉ាន​១ និង​តាលម៉ាយ​១ សុទ្ធ​តែ​ជា​កូន​អ័ណាក់ ១៥ ពី​ទី​នោះ​គាត់​ក៏​ឡើង​ទៅ ទាស់​នឹង​ពួក​អ្នក​ស្រុក​ដេបៀរ រីឯ​ក្រុង​ដេបៀរ​នោះ កាល​ពី​ដើម​មាន​ឈ្មោះ​ជា​គារយ៉ាត់-សេភើរ ១៦ កាលែប​ក៏​សន្យា​ថា បើ​អ្នក​ណា​នឹង​វាយ​យក​គារយ៉ាត់-សេភើរ​បាន នោះ​អញ​នឹង​ឲ្យ​អាកសា ជា​កូន​អញ ទៅ​ធ្វើ​ជា​ប្រពន្ធ​អ្នក​នោះ ១៧ ដូច្នេះ​អូធ្នាល ជា​កូន​កេណាស ដែល​កេណាស​ជា​ប្អូន​កាលែប គាត់​ក៏​វាយ​យក​បាន នោះ​កាលែប​ក៏​ឲ្យ​នាង​អាកសា ជា​កូន​ខ្លួន ទៅ​ធ្វើ​ជា​ប្រពន្ធ​គាត់​ទៅ ១៨ កាល​នាង​បាន​មក​ដល់​គាត់​ហើយ នោះ​ក៏​បបួល​ឲ្យ​សូម​ដី​ពី​ឪពុក​នាង ដូច្នេះ​នាង​ចុះ​ពី​លើ​សត្វ​ជំនិះ កាលែប​ក៏​សួរ​ថា ហេតុ​អ្វី​ហ្នឹង ១៩ នាង​ឆ្លើយ​ថា សូម​លោក​ឪពុក​ចែក​ឲ្យ​ខ្ញុំ​១​ចំណែក​ផង ដ្បិត​លោក​ឪពុក​បាន​ឲ្យ​ខ្ញុំ​មាន​ដី​ខាង​ត្បូង​ហើយ ដូច្នេះ​សូម​ឲ្យ​ខ្ញុំ​មាន​ក្បាល​ទឹក​ដែរ នោះ​គាត់​ក៏​ឲ្យ​ក្បាល​ទឹក​ខាង​លើ ហើយ​ខាង​ក្រោម​ទៅ​នាង។
ស្រុក​ភូមិ​របស់​កុលសម្ព័ន្ធ​យូដា
២០ នេះ​ជា​មរដក របស់​ពូជ​អំបូរ នៃ​ពួក​កូន​ចៅ​យូដា តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ២១ ឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​យូដា ដែល​នៅ​ខាង​ត្បូង​បំផុត ក្បែរ​ព្រំដែន​របស់​អេដំម នោះ​គឺ​កាបសៀល​១ អេឌើរ​១ យ៉ាគើរ​១ ២២ គីណា​១ ឌីម៉ូណា​១ អាដាដា​១ ២៣ កេដេស​១ ហាសោរ​១ អ៊ីថ្នាន​១ ២៤ ស៊ីភ​១ ថេលែម​១ ប្អាឡូត​១ ២៥ ហាសោរ-ហាដាថា​១ កេរីយ៉ុត-ហេស្រុន គឺ​ជា​ក្រុង​ហាសោរ​១ ២៦ អាម៉ាម​១ សេម៉ា​១ ម៉ូឡាដា​១ ២៧ ហាសា-កាដា​១ ហែសម៉ូន​១ បេត-ផាលែត​១ ២៨ ហាសា-ស៊ូអាល​១ ប្អៀរ-សេបា​១ ប៊ីសយ៉ុតយ៉ា​១ ២៩ បាឡា​១ អ៊ីយីម​១ អាសែម​១ ៣០ អែលថូឡាត​១ កេសៀល​១ ហោម៉ា​១ ៣១ ស៊ីកឡាក់​១ ម៉ាតម៉ាណា​១ សានសាណា​១ ៣២ ល្បាអូត​១ ស៊ីលហ៊ីម​១ អាយីន​១ និង​រីម៉ូន​១ រួម​ទាំង​អស់​មាន​២៩​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។
៣៣ ឯ​ខាង​ស្រុក​ទំនាប នោះ​មាន​ក្រុង​អែសថោល​១ សូរ៉ាស់​១ អាសណា​១ ៣៤ សាណូអា​១ អេន-កានីម​១ តាពួរ​១ អេណាម​១ ៣៥ យ៉ារមុត​១ អាឌូឡាម​១ សូគរ​១ អាសេកា​១ ៣៦ ស្អារ៉ែម​១ អាឌីថែម​១ កេដេរ៉ា​១ និង​ក្តេរ៉ូថែម​១ រួម​ទាំង​អស់​មាន​១៤​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង ៣៧ ក្រុង​សេណាន​១ ហាដាសា​១ មិកដាល-កាឌ់​១ ៣៨ ឌីលាន​១ មីសប៉ា​១ យ៉ុកធាល​១ ៣៩ ឡាគីស​១ បូសកាត់​១ អេក្លុន​១ ៤០ កាបូន​១ ឡាម៉ាស​១ គីតលីស​១ ៤១ កេដេរ៉ូត​១ បេត-ដាកុន​១ ន៉ាអាម៉ា​១ និង​ម៉ាកេដា​១ ទាំង​អស់​មាន​១៦​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង ៤២ ក្រុង​លិបណា​១ អេធើរ​១ អាសាន​១ ៤៣ យីបថា​១ អាសណា​១ នេស៊ីប​១ ៤៤ កៃឡា​១ អាក់ស៊ីប​១ និង​ម៉ារីសា​១ ទាំង​អស់​មាន​៩​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង ៤៥ ក្រុង​អេក្រុន​១ ព្រម​ទាំង​ទី​ដំបន់ និង​ភូមិ​ជុំវិញ​ទាំង​ប៉ុន្មាន​ផង ៤៦ ហើយ​អស់​ទាំង​ទី​ក្រុង​ដែល​នៅ​ខាង​ក្រុង​អាសដូឌ និង​ភូមិ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ក្រុង​អេក្រុន​រហូត​ដល់​សមុទ្រ ៤៧ និង​ក្រុង​អាសដូឌ ព្រម​ទាំង​ភូមិ និង​ដំបន់​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ ក្រុង​កាសា ព្រម​ទាំង​ភូមិ និង​ដំបន់​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ រហូត​ដល់​ស្ទឹង​ស្រុក​អេស៊ីព្ទ និង​សមុទ្រ​ធំ ដែល​ជា​ព្រំ​ប្រទល់​របស់​ស្រុក​នោះ។
៤៨ ឯ​ខាង​ស្រុក​ភ្នំ​នោះ​មាន​ក្រុង​សាមា​១ យ៉ាទារ​១ សូគរ​១ ៤៩ ដាណា​១ គារយ៉ាត់-សាណា គឺ​ជា​ក្រុង​ដេបៀរ​១ ៥០ អាណាប​១ អែសធេម៉ូរ​១ អានីម​១ ៥១ កូសែន​១ ហូឡូន​១ និង​គីឡោ​១ ទាំង​អស់​មាន​១១​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង ៥២ ក្រុង​អារ៉ាប​១ ឌូម៉ា​១ អែសអៀន​១ ៥៣ យ៉ានិម​១ បេត-តាពួរ​១ អាផែកា​១ ៥៤ ហិមតា​១ គារយ៉ាត់-អើបា គឺ​ជា​ក្រុង​ហេប្រុន​១ និង​ស៊ីអោរ​១ ទាំង​អស់​មាន​៩​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង ៥៥ ក្រុង​ម៉ាអូន​១ កើមែល​១ ស៊ីភ​១ យូថា​១ ៥៦ យេសរាល​១ យ៉ុកឌាម​១ សាណូអា​១ ៥៧ កាអ៊ីន​១ គីបៀរ​១ និង​ធីមណា​១ ទាំង​អស់​មាន​១០​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង ៥៨ ក្រុង​ហោលហ៊ុល​១ បេត-ស៊ើរ​១ កេដោរ​១ ៥៩ ម្អារ៉ាត​១ បេត-អាណូត​១ និង​អែលទិកុន​១ ទាំង​អស់​មាន​៦​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង ៦០ ក្រុង​គារយ៉ាត់-បាល គឺ​ជា​ក្រុង​គារយ៉ាត់-យារីម​១ និង​រ៉ាបាត​១ ទាំង​អស់​មាន​២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។
៦១ ឯ​ខាង​ទី​រហោស្ថាន នោះ​មាន​ក្រុង​បេត-អើរ៉ាបា​១ មីឌីន​១ សេកាកា​១ ៦២ នីបសាន​១ អៀ-ហាមេឡាក់​១ និង​អេន-កេឌី​១ ទាំង​អស់​មាន​៦​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង ៦៣ រីឯ​ពួក​កូន​ចៅ​យូដា គេ​ពុំ​អាច និង​បណ្តេញ​សាសន៍​យេប៊ូស ដែល​នៅ​ក្រុង​យេរូសាឡិម​បាន​ទេ ពួក​សាសន៍​នោះ​គេ​ចេះ​តែ​នៅ​ជា​មួយ និង​ពួក​កូន​ចៅ​យូដា នៅ​ក្រុង​យេរូសាឡិម ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។