ដង្វាយ​របស់​មេ​ដឹកនាំ​កុលសម្ព័ន្ធ​ក្នុង​ឱកាស​ឆ្លង​រោង​ឧបោសថ
១ រីឯ​នៅ​ថ្ងៃ ដែល​ម៉ូសេ​បាន​ដំឡើង​រោង​ឧបោសថ​រួច​ជា​ស្រេច ហើយ​បាន​លាប​ប្រេង​ញែក​ចេញ​ជា​បរិសុទ្ធ ព្រម​ទាំង​ប្រដាប់ប្រដា​ទាំង​ប៉ុន្មាន និង​អាសនា ហើយ​គ្រឿង​នៃ​អាសនា​ទាំង​ប៉ុន្មាន ដោយ​លាប​ប្រេង ញែក​ចេញ​បរិសុទ្ធ ២ នោះ​ពួក​ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រាអែល គឺ​ជា​ពួក​មេ​លើ​វង្សានុវង្ស​របស់​ឪពុក​គេ បាន​ថ្វាយ​ដង្វាយ អ្នក​ទាំង​នោះ​ជា​កំពូល​លើ​ពូជ​អំបូរ​ទាំង​ប៉ុន្មាន ដែល​បាន​ត្រួត​លើ​ការ​រាប់​ពួក​បណ្តាជន​ទាំងឡាយ ៣ គេ​ក៏​យក​ដង្វាយ​របស់​ខ្លួន​មក​នៅ​ចំពោះ​ព្រះយេហូវ៉ា គឺ​រទេះ​ផ្ទុរ​៦ និង​គោ​១២ គឺ​២​នាក់​ថ្វាយ​រទេះ​១ ហើយ​ម្នាក់ៗ​ថ្វាយ​គោ​មួយៗ គេ​នាំ​យក​ដង្វាយ​នេះ មក​នៅ​មុខ​រោង​ឧបោសថ។
៤ ព្រះយេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​ដល់​ម៉ូសេ​ថា ៥ ចូរ​ទទួល​ពី​គេ​ចុះ ដើម្បី​នឹង​ប្រើ​សំរាប់​ការងារ​នៃ​ត្រសាល​ជំនុំ ត្រូវ​ឲ្យ​ឯង​ប្រគល់​ទៅ​ពួក​លេវី តាម​ក្រសួង​របស់​គេ​រៀង​ខ្លួន ៦ ដូច្នេះ​ម៉ូសេ​ក៏​ទទួល​រទេះ​ទាំង​នោះ ព្រម​ទាំង​គោ​ផង ប្រគល់​ឲ្យ​ដល់​ពួក​លេវី ៧ លោក​ឲ្យ​រទេះ​២ និង​គោ​២​នឹម​ទៅ​ពួក​កូន​ចៅ​គើសុន តាម​ក្រសួង​គេ ៨ ហើយ​រទេះ​៤ និង​គោ​៤​នឹម ទៅ​ពួក​កូន​ចៅ​ម្រ៉ារី តាម​ក្រសួង​គេ នៅ​ក្រោម​បង្គាប់​អ៊ីថាម៉ារ ជា​កូន​អើរ៉ុន ដ៏​ជា​សង្ឃ ៩ តែ​មិន​បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​កេហាត់​ទេ ពី​ព្រោះ​ក្រសួង​គេ​ត្រូវ​ខាង​ទី​បរិសុទ្ធ គេ​ត្រូវ​តែ​លីសែង​វិញ។
១០ ពួក​ដែល​ជា​កំពូល​ទាំង​នោះ ក៏​ថ្វាយ​ដង្វាយ​សំរាប់​បុណ្យ​ឆ្លង​អាសនា នៅ​ថ្ងៃ​ដែល​លាប​ប្រេង គឺ​គេ​នាំ​យក​ដង្វាយ​គេ​មក​នៅ​មុខ​អាសនា ១១ រួច​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​ម៉ូសេ​ថា ត្រូវ​ឲ្យ​ពួក ដែល​ជា​កំពូល​នេះ​ថ្វាយ​ដង្វាយ​របស់​គេ ក្នុង​១​ថ្ងៃ​ម្នាក់ សំរាប់​បុណ្យ​ឆ្លង​អាសនា។
១២ ឯ​អ្នក​ដែល​ថ្វាយ​ដង្វាយ​របស់​ខ្លួន ក្នុង​ថ្ងៃ​មុន​ដំបូង នោះ​គឺ​ណាសូន ជា​កូន​អ័មីន៉ាដាប់ ក្នុង​ពូជ​អំបូរ​យូដា ១៣ ហើយ​ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចានគោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ ១៤ កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន ១៥ គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ១៦ ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ១៧ ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​ណាសូន ជា​កូន​អ័មីន៉ាដាប់។
១៨ នៅ​ថ្ងៃ​ទី​២ នោះ​នេថានេល ជា​កូន​ស៊ូហារ ជា​កំពូល​លើ​ពូជ​អំបូរ​អ៊ីសាខារ​ក៏​ថ្វាយ ១៩ លោក​ថ្វាយ​ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១​ទំងន់​១៣០​ដំឡឹង ចានគោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ ២០ កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន ២១ គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ២២ ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ២៣ ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​នេថានេល ជា​កូន​ស៊ូហារ។
២៤ នៅ​ថ្ងៃ​ទី​៣ នោះ​ត្រូវ​ជា​អេលាប ជា​កូន​ហេល៉ូន ជា​កំពូល​លើ​ពួក​កូន​ចៅ​សាប់យូល៉ូន ២៥ ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចានគោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង​សំរាប់​ជា​ដង្វាយ​ម្សៅ ២៦ កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន ២៧ គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជាង​ដង្វាយ​ដុត ២៨ ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ២៩ ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អេលាប ជា​កូន​ហេល៉ូន។
៣០ នៅ​ថ្ងៃ​ទី​៤ នោះ​ត្រូវ​ជា​អេលីស៊ើរ ជា​កូន​សេដេអ៊ើរ​ជា​កំពូល​លើ​ពួក​កូន​ចៅ​រូបេន ៣១ ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចានគោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ ៣២ កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន ៣៣ គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ៣៤ ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ៣៥ ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អេលីស៊ើរ ជា​កូន​សេដេអ៊ើរ។
៣៦ នៅ​ថ្ងៃ​ទី​៥ នោះ​ត្រូវ​ជា​ស៊្លូមាល​ជា​កូន​ស៊ូរីសាដាយ ជា​កំពូល​លើ​ពួក​កូន​ចៅ​ស៊ីម្មាន ៣៧ ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចានគោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ ៣៨ កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន ៣៩ គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ៤០ ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ៤១ ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​ស៊្លូមាល ជា​កូន​ស៊ូរីសាដាយ។
៤២ នៅ​ថ្ងៃ​ទី​៦ នោះ​ត្រូវ​ជា​អេលាសាប់ ជា​កូន​ដេហ៊ូអែល ជា​កំពូល​លើ​ពួក​កូន​ចៅ​កាឌ់ ៤៣ ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ ៤៤ កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន ៤៥ គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ៤៦ ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ៤៧ ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អេលាសាប់ ជា​កូន​ដេហ៊ូអែល។
៤៨ នៅ​ថ្ងៃ​ទី​៧ នោះ​ត្រូវ​ជា​អេលីសាម៉ា ជា​កូន​អាំមីហ៊ូត ជា​កំពូល​លើ​ពួក​កូន​ចៅ​អេប្រាអិម ៤៩ ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចានគោម​ប្រាក់​ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ ៥០ កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន ៥១ គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១​អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ៥២ ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ៥៣ ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អេលីសាម៉ា ជា​កូន​អាំមីហ៊ូត។
៥៤ នៅ​ថ្ងៃ​ទី​៨ នោះ​ត្រូវ​ជា​កាម៉ាលាល ជា​កូន​ផ្តាស៊ើរ ជា​កំពូល​លើ​ពួក​កូន​ចៅ​ម៉ាន៉ាសេ ៥៥ ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចានគោម​ប្រាក់​១​ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ ៥៦ កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន ៥៧ គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ៥៨ ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ៥៩ ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​កាម៉ាលាល ជា​កូន​ផ្តាស៊ើរ។
៦០ នៅ​ថ្ងៃ​ទី​៩ នោះ​ត្រូវ​ជា​អ័ប៊ីដាន ជា​កូន​គីដាហូនី ជា​កំពូល​លើ​ពួក​កូន​ចៅ​បេនយ៉ាមីន ៦១ ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចានគោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង​សំរាប់​ជា​ដង្វាយ​ម្សៅ ៦២ កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន ៦៣ គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ៦៤ ពពែ​ឈ្មោះ​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ៦៥ ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អ័ប៊ីដាន ជា​កូន​គីដាហូនី។
៦៦ នៅ​ថ្ងៃ​ទី​១០ នោះ​ត្រូវ​ជា​អ័ហ៊ីយេស៊ើរ ជា​កូន​អាំមីសាដាយ ជា​កំពូល​លើ​ពួក​កូន​ចៅ​ដាន់ ៦៧ ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចានគោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ ៦៨ កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន ៦៩ គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ៧០ ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ៧១ ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អ័ហ៊ីយេស៊ើរ ជា​កូន​អាំមីសាដាយ។
៧២ នៅ​ថ្ងៃ​ទី​១១ នោះ​ត្រូវ​ជា​ប៉ាគីហ៊ាល ជា​កូន​អុក្រាន ជា​កំពូល​លើ​ពួក​កូន​ចៅ​អេស៊ើរ ៧៣ ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចានគោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ ៧៤ កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន ៧៥ គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ៧៦ ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ៧៧ ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥​អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​ប៉ាគីហ៊ាល ជា​កូន​អុក្រាន។
៧៨ នៅ​ថ្ងៃ​ទី​១២ នោះ​ត្រូវ​ជា​អ័ហ៊ីរ៉ា ជា​កូន​អេណាន់ ជា​កំពូល​លើ​ពួក​កូន​ចៅ​ណែបថាលី ៧៩ ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចានគោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ ៨០ កូន​ចាន​មាស​១ ទំងន់​១០​ដំឡឹង ដាក់​ពេញ​ដោយ​កំញាន ៨១ គោ​ស្ទាវ​១ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​១ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​ដុត ៨២ ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប ៨៣ ហើយ​គោ​ឈ្មោល​២ ចៀម​ឈ្មោល​៥ ពពែ​ឈ្មោល​៥ និង​កូន​ចៀម​ឈ្មោល​៥ អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​មេត្រី នេះ​ហើយ​ជា​ដង្វាយ​របស់​អ័ហ៊ីរ៉ា ជា​កូន​អេណាន់។
៨៤ នេះ​ជា​ដង្វាយ​របស់​ពួក​ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រាអែល សំរាប់​បុណ្យ​ឆ្លង​អាសនា នៅ​ថ្ងៃ​ដែល​លាប​ប្រេង​នោះ រួម​ទាំង​អស់ គឺ​ជា​ថាស​ប្រាក់​១២ ចានគោម​ប្រាក់​១២ កូន​ចាន​មាស​១២ ៨៥ ឯ​ថាស​ប្រាក់​នីមួយៗ មាន​ទំងន់​១៣០​ដំឡឹង ហើយ​ចានគោម​នីមួយៗ មាន​ទំងន់​៧០​ដំឡឹង បូក​រួម​ប្រាក់​ក្នុង​គ្រឿង​ទាំង​នោះ​ទៅ ត្រូវ​ជា​២​ពាន់​៤០០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ៨៦ ឯ​កូន​ចាន​មាស​១២ ដែល​ដាក់​ពេញ​ដោយ​កំញាន នោះ​នីមួយៗ មាន​ទំងន់​១០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ រួម​ទំងន់​មាស​ទាំង​ប៉ុន្មាន​ក្នុង​កូន​ចាន​ទាំង​នោះ​ទៅ​ត្រូវ​ជា​១២០​ដំឡឹង ៨៧ ឯ​សត្វ​ទាំង​ប៉ុន្មាន​សំរាប់​ជា​ដង្វាយ​ដុត នោះ​គឺ​គោ​ឈ្មោល​១២ ចៀម​ឈ្មោល​១២ និង​កូន​ចៀម​ឈ្មោល​១២ អាយុ​១​ខួប ព្រម​ទាំង​ដង្វាយ​ម្សៅ​នោះ​ផង ហើយ​ពពែ​ឈ្មោល​១២ សំរាប់​ជា​ដង្វាយ​លោះ​បាប ៨៨ ឯ​សត្វ​ទាំង​ប៉ុន្មាន​សំរាប់​ជា​ដង្វាយ​មេត្រី នោះ​គឺ​គោ​ឈ្មោល​២៤ ចៀម​ឈ្មោល​៦០ ពពែ​ឈ្មោល​៦០ និង​កូន​ចៀម​ឈ្មោល​៦០ អាយុ​១​ខួប នេះ​ហើយ​ជា​ដង្វាយ​សំរាប់​បុណ្យ​ឆ្លង​អាសនា ក្នុង​ពេល​ក្រោយ​ដែល​លាប​ប្រេង​ហើយ។
៨៩ រួច​កាល​ម៉ូសេ​បាន​ចូល​ទៅ ទូល​នឹង​ព្រះ ក្នុង​ត្រសាល​ជំនុំ នោះ​លោក​ឮ​សំឡេង​មាន​ព្រះបន្ទូល​មក​ពី​លើ​ទី​សន្តោស​ប្រោស ដែល​នៅ​លើ​ហិប​នៃ​សេចក្តី​បន្ទាល់ គឺ​ពី​កណ្តាល​ចេរូប៊ីន​ទាំង​២ ហើយ​លោក​ក៏​ទូល​តប​នឹង​ទ្រង់។