១៣
ពាក្យអង្វរសូមព្រះជួយសង្គ្រោះ
ទំនុកនៃស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង។
១ ឱព្រះយេហូវ៉ាអើយ
តើទ្រង់នឹងភ្លេចទូលបង្គំដល់កាលណាទៀត
តើដល់អស់កល្បឬអី
តើនឹងលាក់ព្រះភក្ត្រទ្រង់ចំពោះ
ទូលបង្គំដល់កាលណា
២ តើត្រូវឲ្យទូលបង្គំពិគ្រោះនៅតែក្នុងខ្លួនដល់កាលណា
ដោយមានចិត្តព្រួយវាល់ព្រឹកវាល់ល្ងាចដូច្នេះ
ខ្មាំងសត្រូវនឹងលើកខ្លួនឡើង
ទាស់នឹងទូលបង្គំដល់កាលណាទៅ
៣ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ
សូមពិចារណាមើល ហើយឆ្លើយមកទូលបង្គំផង
សូមបំភ្លឺភ្នែកទូលបង្គំ ក្រែងទូលបង្គំដេកលក់ទៅ
ក្នុងសេចក្តីស្លាប់
៤ ក្រែងខ្មាំងសត្រូវរបស់ទូលបង្គំថា អញបានឈ្នះវាហើយ
ហើយអ្នកដែលតតាំងនឹងទូលបង្គំ មានសេចក្តីអំណរ
ដោយទូលបង្គំត្រូវរឥលចេញ
៥ ប៉ុន្តែទូលបង្គំបានទុកចិត្តនឹងសេចក្តីសប្បុរសរបស់ទ្រង់
ចិត្តទូលបង្គំនឹងរីករាយសប្បាយឡើង
ដោយសេចក្តីសង្គ្រោះរបស់ទ្រង់ដែរ
៦ ទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់បាន
ប្រោសការល្អជាបរិបូរដល់ទូលបង្គំហើយ។