៣៣
ចូរ​បន្លឺ​សំឡេង​ដំកើង​ព្រះ​ដោយ​អំណរ!
១ ឱ​ពួក​អ្នក​សុចរិត​អើយ
ចូរ​មាន​ចិត្ត​រីករាយ​ក្នុង​ព្រះយេហូវ៉ា​ចុះ
ដ្បិត​សេចក្តី​សរសើរ នោះ​សំណំ​ដល់​មនុស្ស​ទៀត​ត្រង់
២ ចូរ​អរ​ព្រះគុណ​ដល់​ព្រះយេហូវ៉ា ដោយ​ចាប់​ស៊ុង
ហើយ​ច្រៀង​សរសើរ​ថ្វាយ​ទ្រង់ ដោយ​ដេញ​ពិណ​ខ្សែ​១០
៣ ចូរ​ច្រៀង​ទំនុក​ថ្មី​ថ្វាយ​ទ្រង់ ហើយ​លេង​ភ្លេង​ឲ្យ​ឮ​រងំ
ដោយ​ប៉ិនប្រសប់
៤ ដ្បិត​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ត្រឹម​ត្រូវ
ហើយ​បណ្តា​កិច្ចការ​នៃ​ទ្រង់​បាន​ធ្វើ​ដោយ​ស្មោះត្រង់​ដែរ
៥ ទ្រង់​ស្រឡាញ់​សេចក្តី​សុចរិត និង​សេចក្តី​យុត្តិធម៌
ផែនដី​មាន​ពេញ​ដោយ​សេចក្តី​សប្បុរស​នៃ​ព្រះយេហូវ៉ា
៦ ផ្ទៃ​មេឃ​បាន​កើត​មក ដោយសារ​ព្រះបន្ទូល​ព្រះយេហូវ៉ា
ហើយ​ពួក​បរិវារ​នៅ​លើ​នោះ បាន​កើត​ដោយសារ​ខ្យល់
ពី​ព្រះឱស្ឋ​ទ្រង់
៧ ទ្រង់​បង្គរ​ទឹក​សមុទ្រ​ឡើង ដូច​ជា​គំនរ
ទ្រង់​យក​ទី​ជំរៅ​ដាក់​ទុក​ក្នុង​ឃ្លាំង
៨ ចូរ​ឲ្យ​គ្រប់​ផែនដី​ខ្លាច​ចំពោះ​ព្រះយេហូវ៉ា
ហើយ​ឲ្យ​គ្រប់​មនុស្ស​នៅ​លោកីយ៍​កោត​ក្រែង​ដល់​ទ្រង់​ចុះ
៩ ដ្បិត​ទ្រង់​គ្រាន់​តែ​មាន​ព្រះបន្ទូល នោះ​ក៏​កើត​មាន​ដូច្នោះ
ទ្រង់​បាន​បង្គាប់ នោះ​ក៏​មាន​នៅ
១០ ព្រះយេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​សេចក្តី​ប្រឹក្សា​នៃ​អស់​ទាំង​នគរ
បាន​ថ្លស់​ការ
ទ្រង់​ធ្វើ​ឲ្យ​គំនិត​នៃ​ជន​ទាំងឡាយ​បាន​ទៅ​ជា​ឥត​ការ
១១ ឯ​ដំបូន្មាន​ផង​ព្រះយេហូវ៉ា​វិញ នោះ​ជាប់​ជានិច្ច
ហើយ​ដំរិះ​ក្នុង​ព្រះហឫទ័យ​ទ្រង់​ក៏​នៅ​ជា​ដរាប
ដល់​អស់​ទាំង​ដំណ​ត​ទៅ
១២ មាន​ពរ​ហើយ នគរ​ណា​ដែល​យក​ព្រះយេហូវ៉ា​ទុក​ជា
ព្រះ​របស់​ខ្លួន
គឺ​សាសន៍​ដែល​ទ្រង់​បាន​រើស ទុក​ជា​មរដក​របស់​ទ្រង់
១៣ ព្រះយេហូវ៉ា​ទ្រង់​ទត​មក​ពី​លើ​ស្ថានសួគ៌
ទ្រង់​ឃើញ​មនុស្ស​លោក​ទាំង​អស់
១៤ ទ្រង់​ទត​មក​ពី​ស្ថាន​ដ៏​ជា​ទី​លំនៅ​របស់​ទ្រង់
ក៏​ឃើញ​អស់​អ្នក​ដែល​នៅ​ផែនដី​ផង
១៥ គឺ​ទ្រង់​ហើយ ដែល​ស្អាង​ចិត្ត​គេ
ក៏​ពិចារណា​មើល​អស់​ទាំង​ការ​ដែល​គេ​ធ្វើ​ដែរ
១៦ គ្មាន​ស្តេច​ណា​បាន​សង្គ្រោះ ដោយ​មាន
ពលទ័ព​ច្រើន​ឡើយ មនុស្ស​ខ្លាំង​ពូកែ​ក៏​មិន​បាន​រួច ដោយ​មាន
កំឡាំង​យ៉ាង​ខ្លាំង​នោះ​ដែរ
១៧ ឯ​សេះ នោះ​ឥត​ប្រយោជន៍​នឹង​ពឹង​ឲ្យ​បាន​សាន្តត្រាណ
ក៏​មិន​អាច​នឹង​ជួយ​ឲ្យ​អ្នក​ណា​រួច​ដោយសារ​កំឡាំង​ដ៏​ខ្លាំង
របស់​វា​ដែរ
១៨ មើល ព្រះនេត្រ​នៃ​ព្រះយេហូវ៉ា​ទត​មក​លើ​អស់​អ្នក
ដែល​កោតខ្លាច​ដល់​ទ្រង់
គឺ​មក​លើ​ពួក​អ្នក​ដែល​សង្ឃឹម​ដល់​សេចក្តី​សប្បុរស​ទ្រង់
១៩ ដើម្បី​នឹង​ជួយ​ឲ្យ​ព្រលឹង​គេ​រួច​ពី​ស្លាប់
ហើយ​ការពារ​ឲ្យ​គេ​រស់​នៅ​ក្នុង​គ្រា​អំណត់
២០ ព្រលឹង​នៃ​យើង​ខ្ញុំ​សង្ឃឹម​ដល់​ព្រះយេហូវ៉ា
ទ្រង់​ជា​ជំនួយ ហើយ​ជា​ខែលរបស់​យើង​ខ្ញុំ
២១ ដ្បិត​ចិត្ត​យើង​ខ្ញុំ​រីករាយ​ឡើង​ក្នុង​ទ្រង់
ពី​ព្រោះ​យើង​ខ្ញុំ​បាន​ទុក​ចិត្ត​ដល់​ព្រះនាម​បរិសុទ្ធ
របស់​ទ្រង់​ហើយ
២២ ឱ​ព្រះយេហូវ៉ា​អើយ សូម​ឲ្យ​សេចក្តី​សប្បុរស​របស់​ទ្រង់
សណ្ឋិត​នៅ​លើ​យើង​ខ្ញុំ
តាម​ដែល​យើង​ខ្ញុំ​សង្ឃឹម​ដល់​ទ្រង់។