៩៣
ព្រះ​ជា​ព្រះមហាក្សត្រ
១ ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នក​គ្រប់​គ្រង
ទ្រង់​ប្រដាប់​អង្គ​ដោយ​ភាព​ដ៏​រុងរឿង​ឧត្តម
ព្រះយេហូវ៉ា​ទ្រង់​ប្រដាប់​អង្គ ដោយ​តេជានុភាព
ព្រម​ទាំង​ក្រវាត់​អង្គ ដោយ​សេចក្តី​នោះ​ដែរ
ឯ​លោកីយ៍​នោះ​បាន​តាំង​មាំមួន និង​រង្គើ​មិន​បាន​ឡើយ
២ បល្ល័ង្ក​ទ្រង់​បាន​តាំង​នៅ ចាប់​តាំង​ពី​ចាស់​បូរាណ
គឺ​មាន​ទ្រង់​តាំង​តែ​ពី​អស់កល្ប​រៀង​មក
៣ ឱ​ព្រះយេហូវ៉ា​អើយ អស់​ទាំង​ជំនន់​បាន​ជន់​ឡើង​ជា​ធំ
ជំនន់​ទាំង​ប៉ុន្មាន​បាន​បន្លឺ​សំឡេង​ឡើង
ជំនន់​ទាំង​នោះ​បាន​កំរើក​ឡើង​ជា​រលក​ផ្ទប់​ច្រាំង
៤ ព្រះយេហូវ៉ា​ដ៏​គង់​នៅ​ស្ថាន​ខ្ពស់ ទ្រង់​មាន​ឫទ្ធិ
ជា​ជាង​សូរ​គ្រាំគ្រេង​នៃ​ទឹក​ធំ
គឺ​ជាង​រលក​គំហុក​នៃ​សមុទ្រ​ផង
៥ ឱ​ព្រះយេហូវ៉ា​អើយ អស់​ទាំង​សេចក្តី​បន្ទាល់​របស់​ទ្រង់
សុទ្ធ​តែ​ពិត​ប្រាកដ
សេចក្តី​បរិសុទ្ធ​សំណំ​នៅ​ដំណាក់​ទ្រង់
នៅ​អស់កល្ប​ត​ទៅ​ផង។