១០០
ចូរ​គោរព​បំរើ​ព្រះ​ដោយ​ចិត្ត​រីករាយ
ទំនុក​សំរាប់​អរ​ព្រះគុណ។
១ ម្នាល បណ្តាជន​នៅ​ផែនដី​អើយ
ចូរ​ឡើង​សំឡេង​ដោយ​អំណរ​ថ្វាយ
ព្រះយេហូវ៉ា
២ ចូរ​គោរព​ប្រតិបត្តិ​ដល់​ព្រះយេហូវ៉ា ដោយ​អរ​សប្បាយ
ឲ្យ​ចូល​មក​នៅ​ចំពោះ​ទ្រង់ ដោយ​ច្រៀង​ចំរៀង​ចុះ
៣ ត្រូវ​ឲ្យ​ដឹង​ថា ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ
គឺ​ទ្រង់​ដែល​បាន​បង្កើត​យើង​ខ្ញុំ យើង​ខ្ញុំ​ជា​របស់​ផង​ទ្រង់
យើង​ខ្ញុំ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ជា​ហ្វូង​ចៀម
នៅ​ទី​គង្វាល​របស់​ទ្រង់
៤ ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ទ្រង់ ដោយ​ពោល​ពាក្យ​អរ​ព្រះគុណ
ហើយ​ចូល​ទៅ​ក្នុង​ទីលាន​ទ្រង់ ដោយ​បទ​សរសើរ
ចូរ​អរ​ព្រះគុណ​ដល់​ទ្រង់ ហើយ​សរសើរ​ព្រះនាម​ទ្រង់​ចុះ
៥ ពី​ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​ល្អ
សេចក្តី​សប្បុរស​នៃ​ទ្រង់​ស្ថិតស្ថេរ​នៅ​ជានិច្ច
ហើយ​សេចក្តី​ស្មោះត្រង់​របស់​ទ្រង់
ក៏​នៅ​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ។