១២៣
ទូលបង្គំ​ទន្ទឹង​រង់ចាំ​ព្រះអង្គ។
ទំនុក​ច្រៀង​តាម​ថ្នាក់។
១ ឱ​ព្រះ​ដែល​គង់​នៅ​ស្ថានសួគ៌​អើយ
ទូលបង្គំ​ងើប​ភ្នែក​មើល​ដល់​ទ្រង់
ដោយ​សង្ឃឹម
២ មើល ភ្នែក​ពួក​ទាសា​ក្រឡេក​មើល​ទៅ​ដៃ​ចៅហ្វាយ​ខ្លួន
ហើយ​ភ្នែក​នៃ​ទាសី​ក្រឡេក​មើល​ទៅ​ដៃ​ចៅហ្វាយ
ស្រី​របស់​ខ្លួន​យ៉ាង​ណា
នោះ​ភ្នែក​យើង​ខ្ញុំ​ក៏​ក្រឡេក​មើល​ទៅ​ព្រះយេហូវ៉ា
ជា​ព្រះ​នៃ​យើង​ខ្ញុំ​យ៉ាង​នោះ​ដែរ
ទំរាំ​តែ​ទ្រង់​ផ្តល់​សេចក្តី​មេត្តាករុណា​ដល់​យើង​ខ្ញុំ
៣ ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​មេត្តា​ប្រោស​ដល់​យើង​ខ្ញុំ
សូម​មេត្តា​ប្រោស​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ឆ្អែត​ចំពោះ
សេចក្តី​មើលងាយ​យ៉ាង​ក្រៃលែង
៤ ព្រលឹង​នៃ​យើង​ខ្ញុំ​ឆ្អែត​ចំពោះ​សេចក្តី​ចំអក
របស់​មនុស្ស​ដែល​នៅ​ដោយ​ឥត​កង្វល់
និង​សេចក្តី​មើលងាយ​របស់​មនុស្ស​ឆ្មើងឆ្មៃ។