១៥០
ចូរ​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម​ចេញ​ចូល​សរសើរដំកើង​ព្រះ!
១ ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា
ចូរ​សរសើរ​ដល់​ព្រះ នៅ​ក្នុង​ទី​បរិសុទ្ធ
របស់​ទ្រង់
ចូរ​សរសើរ​ដល់​ទ្រង់ នៅ​ចន្លោះ​អាកាស
ជា​ទី​សំដែង​ព្រះចេស្តា​ទ្រង់
២ ចូរ​សរសើរ​ដល់​ទ្រង់ ដោយ​ព្រោះ​ការ​ឥទ្ធិឫទ្ធិ​របស់​ទ្រង់
ចូរ​សរសើរ​ដល់​ទ្រង់ ឲ្យ​សម​នឹង​សណ្ឋាន​ដ៏​ធំ​ប្រសើរ
របស់​ទ្រង់
៣ ចូរ​សរសើរ​ទ្រង់​ដោយ​សូរ​ត្រែ
ចូរ​សរសើរ​ដល់​ទ្រង់​ដោយ​ដេញ​ពិណ
និង​ចាប់​ស៊ុង
៤ ចូរ​សរសើរ​ដល់​ទ្រង់​ដោយ​វាយ​ក្រាប់
ហើយ​លោតកញ្ឆេង
ចូរ​សរសើរ​ទ្រង់​ដោយ​ប្រដាប់​មាន​ខ្សែ ហើយ​នឹង​ខ្លុយ
៥ ចូរ​សរសើរ​ដល់​ទ្រង់​ដោយ​វាយ​ឈឹង​ឲ្យ​ឮ​រងំ
ចូរ​សរសើរ​ទ្រង់​ដោយ​វាយ​ឈឹង​ឮ​សូរ​រំពង
៦ គួរ​ឲ្យ​ជីវិត​ទាំងឡាយ​ដែល​មាន​ដង្ហើម
បាន​សរសើរ​ដល់​ព្រះយេហូវ៉ា
ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា​ចុះ។:៚