២
បញ្ជីរាយនាមកូនចៅរបស់លោកយ៉ាកុប និងពូជពង្សរបស់លោកយូដា
១ កូនរបស់លោកអ៊ីស្រាអែល មានរាយនាមដូចតទៅ: រូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ សាប់យូឡូន ២ ដាន់ យ៉ូសែប បេនយ៉ាមីន ណែបថាលី កាឌ និងអេស៊ើរ។
៣ កូនរបស់លោកយូដា មាន អ៊ើរ អូណាន់ និងសេឡា។ អ្នកទាំងបីនេះ ជាកូនកើតពីស្ត្រីសាសន៍កាណាន ដែលត្រូវជាកូនស្រីរបស់លោកស៊ូអា។ លោកអ៊ើរដែលជាកូនច្បងរបស់លោកយូដា ជាមនុស្សអាក្រក់មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូច្នេះ ព្រះអង្គក៏ដកជីវិតគាត់ទៅ។ ៤ ក្រោយមកលោកយូដា បានយកនាងតាម៉ារជាកូនប្រសា ហើយបង្កើតបានពេរេស និងសេរ៉ាស។ ដូច្នេះ លោកយូដាមានកូនទាំងអស់ប្រាំនាក់។
៥ កូនរបស់លោកពេរេស មានហេស្រុន និងហាមុល។ ៦ កូនរបស់លោកសេរ៉ាស មាន ស៊ីមរី អេថាន ហេម៉ាន កាល់កូល និងដារ៉ា គឺទាំងអស់មានប្រាំនាក់។
៧ កូនរបស់លោកកើមី គឺអេកាន ជាអ្នកនាំទុក្ខទោសមកលើជនជាតិអ៊ីស្រាអែល ដោយបានលួចយកវត្ថុដែលត្រូវបំផ្លាញថ្វាយផ្ដាច់*ដល់ព្រះជាម្ចាស់។ ៨ កូនលោកអេថាន គឺអសារ៉ា។
៩ កូនរបស់លោកហេស្រុនមាន យេរ៉ាម្អែល រ៉ាម និងកាលែប។
១០ លោករ៉ាមជាឪពុករបស់លោកអមីណាដាប់ លោកអមីណាដាប់ជាឪពុករបស់លោកណាសូន ដែលជាប្រមុខលើកូនចៅយូដា ១១ លោកណាសូនជាឪពុករបស់លោកសាលម៉ូន លោកសាលម៉ូន ជាឪពុករបស់លោកបូអូស ១២ លោកបូអូសជាឪពុករបស់លោកអូបិឌ លោកអូបិឌជាឪពុករបស់លោកអ៊ីសាយ ១៣ លោកអ៊ីសាយជាឪពុករបស់លោកអេលាប ជាកូនច្បង អប៊ីណាដាប់ជាកូនទីពីរ សាំម៉ាជាកូនទីបី ១៤ នេថានេលជាកូនទីបួន រ៉ាដាយជាកូនទីប្រាំ ១៥ អូសែមជាកូនទីប្រាំមួយ និងដាវីឌជាកូនទីប្រាំពីរ។ ១៦ រីឯបងប្អូនស្រីរបស់ពួកគេ គឺនាងសេរូយ៉ា និងអប៊ីកែល។ កូនរបស់នាងសេរូយ៉ា មានបីនាក់គឺ អប៊ីសាយ យ៉ូអាប់ និងអេសាអែល។ ១៧ នាងអប៊ីកែលបង្កើតអម៉ាសា រីឯឪពុករបស់អម៉ាសាឈ្មោះយេធើ ជាជនជាតិអ៊ីស្មាអែល។
១៨ លោកកាលែបជាកូនរបស់លោកហេស្រុន ព្រមទាំងនាងអស៊ូបាជាភរិយា បង្កើតបានកូនស្រីមួយឈ្មោះ យេរីអូត និងកូនប្រុសបីនាក់គឺ យេស៊ើរ សូបាប និងអើដូន។ ១៩ ពេលនាងអស៊ូបាស្លាប់ទៅ លោកកាលែបមានភរិយាមួយទៀតឈ្មោះនាងអេប្រាតា នាងបង្កើតបានកូនប្រុសមួយជូនលោកដែលមានឈ្មោះថាហ៊ើរ។ ២០ លោកហ៊ើរជាឪពុករបស់លោកយូរី ហើយលោកយូរីជាឪពុករបស់លោកបេតសាលាល។
២១ ក្រោយមកលោកហេស្រុន បានយកកូនស្រីម្នាក់របស់លោកម៉ាគារ ដែលត្រូវជាឪពុករបស់លោកកាឡាដមកធ្វើជាភរិយា។ ពេលនោះ លោកហេស្រុនមានអាយុហុកសិបឆ្នាំហើយ នាងបង្កើតបានកូនប្រុសមួយជូនលោក ដែលមានឈ្មោះថា សេគូប។ ២២ លោកសេគូបជាឪពុករបស់លោកយ៉ាអៀរ ដែលជាអ្នកគ្រប់គ្រងលើភូមិម្ភៃបីនៅស្រុកកាឡាដ។ ២៣ ជនជាតិកេសួរី និងជនជាតិអើរ៉ាម បានវាយយកភូមិទាំងប៉ុន្មានរបស់លោកយ៉ាអៀរ ព្រមទាំងក្រុងកេណាត និងស្រុកភូមិនៅជុំវិញ ដែលមានចំនួនទាំងអស់ហុកសិប។ ប្រជាជនដែលរស់នៅក្នុងក្រុងទាំងនោះ សុទ្ធតែជាពូជពង្សរបស់លោកម៉ាគារ ជាឪពុករបស់លោកកាឡាដ។ ២៤ ក្រោយពេលលោកហេស្រុនស្លាប់ នៅភូមិកាលែប-អេប្រាតា នាងអប៊ីយ៉ាជាភរិយា បានបង្កើតកូនប្រុសមួយជូនលោក មានឈ្មោះថា អាសហ៊ើរ ដែលត្រូវជាឪពុករបស់លោកត្កូអា។
២៥ រីឯកូនចៅរបស់លោកយេរ៉ាមែល ជាកូនច្បងរបស់លោកហេស្រុនមាន រ៉ាម ជាកូនច្បង ប៊ូណា អូរេន អូសែម និងអហ៊ីយ៉ា។ ២៦ លោកយេរ៉ាមែលមានប្រពន្ធមួយទៀតឈ្មោះនាងអថារ៉ា ដែលត្រូវជាម្ដាយរបស់លោកអូណាម។ ២៧ កូនចៅរបស់លោករ៉ាម ដែលជាកូនច្បងរបស់លោកយេរ៉ាមែលមាន ម៉ាអាស យ៉ាមីន និងអេគើរ។ ២៨ កូនរបស់លោកអូណាម គឺសាម៉ាយ និងយ៉ាដា។ កូនរបស់លោកសាម៉ាយ គឺណាដាប់ និងអប៊ីស៊ើរ។ ២៩ ភរិយារបស់លោកអប៊ីស៊ើរ ឈ្មោះអប៊ីហែល នាងបង្កើតកូនប្រុសពីរនាក់ជូនលោក គឺអបាន់ និងម៉ូលីដ។ ៣០ កូនរបស់លោកណាដាប់ គឺសេលេដ និងអផែម។ លោកសេលេដស្លាប់ទៅ តែគ្មានកូនទេ។ ៣១ លោកអផែម ជាឪពុករបស់លោកអ៊ីស៊ី លោកអ៊ីស៊ី ជាឪពុករបស់លោកសេសាន លោកសេសានជាឪពុករបស់លោកអឡាយ។ ៣២ កូនរបស់លោកយ៉ាដា ដែលត្រូវជាប្អូនរបស់លោកសាម៉ាយ គឺយេធើ និងយ៉ូណាថាន។ លោកយេធើរស្លាប់ទៅ តែគ្មានកូនទេ។ ៣៣ កូនរបស់លោកយ៉ូណាថាន គឺពេលេត និងសាសា។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកយេរ៉ាមែល។
៣៤ លោកសេសានគ្មានកូនប្រុសទេ គឺមានតែកូនស្រី។ លោកសេសានមានខ្ញុំបំរើម្នាក់ ជាជនជាតិអេស៊ីប ឈ្មោះយ៉ារហា។ ៣៥ លោកសេសានបានលើកកូនស្រីរបស់គាត់ទៅអោយយ៉ារហា ដែលជាខ្ញុំបំរើនោះ នាងបង្កើតបានកូនប្រុសអោយគាត់ឈ្មោះអថាយ។ ៣៦ លោកអថាយជាឪពុករបស់លោកណាថាន លោកណាថានជាឪពុករបស់លោកសាបាដ ៣៧ លោកសាបាដជាឪពុករបស់លោកអែបឡាល លោកអែបឡាលជាឪពុករបស់លោកអូបិឌ ៣៨ លោកអូបិឌជាឪពុករបស់លោកយេហ៊ូវ លោកយេហ៊ូវជាឪពុករបស់លោកអសារ៉ា ៣៩ លោកអសារ៉ាជាឪពុករបស់លោកហាលេស លោកហាលេសជាឪពុករបស់លោកអេឡាសា ៤០ លោកអេឡាសាជាឪពុករបស់លោកស៊ីសម៉ាយ លោកស៊ីសម៉ាយជាឪពុករបស់លោកសាលូម ៤១ លោកសាលូមជាឪពុករបស់លោកយេកាមា យេកាមាជាឪពុករបស់លោកអេលីសាម៉ា។
៤២ រីឯកូនរបស់លោកកាលែប ជាប្អូនរបស់លោកយេរ៉ាមែល គឺមេសា ជាកូនច្បងដែលត្រូវជាឪពុករបស់ស៊ីភ និងម៉ារីសា ដែលជាឪពុករបស់ហេប្រុន។ ៤៣ កូនរបស់ហេប្រុន មានកូរេ តាពួរ រេគេម និងសេម៉ា។ ៤៤ សេម៉ាជាឪពុករបស់រ៉ាហាំ រ៉ាហាំជាឪពុករបស់យ៉ូរគាម។ រេគេមជាឪពុករបស់សាម៉ាយ ៤៥ សាម៉ាយជាឪពុករបស់ម៉ាអូន ម៉ាអូនជាឪពុករបស់បេតស៊ើរ។ ៤៦ រីឯនាងអេផាជាប្រពន្ធចុងរបស់លោកកាលែប បង្កើតបានហារ៉ាន ម៉ូសា និងកាសេស។ ហារ៉ានមានកូនប្រុសមួយឈ្មោះកាសេសដែរ។ ៤៧ កូនរបស់យ៉ាដាយ គឺរេគេម យ៉ូថាម កេសាន ពេលេតអេផា និងសាអាប់។ ៤៨ នាងមាកាជាប្រពន្ធចុងរបស់លោកកាលែប បង្កើតបានសេប៊ើរ និងទៀរហាណា។ ៤៩ នាងក៏បង្កើតបានសាអាប់ ជាឪពុករបស់ម៉ាដម៉ាណា ព្រមទាំងស៊ីវ៉ា ជាឪពុករបស់ម៉ាកបេណា និងគីបៀរ។ រីឯកូនស្រីរបស់លោកកាលែប ឈ្មោះនាងអាក់សា។
៥០ កូនឯទៀតៗរបស់លោកកាលែបមានដូចតទៅ: កូនដែលនាងអេប្រាតាបង្កើតជូនលោក គឺហ៊ើរ ជាកូនច្បង។ លោកហ៊ើរជាឪពុករបស់លោកសូបាល ជាអ្នកសង់ក្រុងគារយ៉ាត-យារីម ៥១ សាលម៉ា ជាអ្នកសង់ភូមិបេថ្លេហិម ហារេបជាអ្នកសង់ក្រុងបេត-កាឌើរ។ ៥២ លោកសូបាលដែលជាអ្នកសង់ក្រុងគារយ៉ាត-យារីមក៏មានកូនចៅដែរ គឺអ្នកភូមិហារ៉ូអេ និងអ្នកភូមិហាស៊ី-ហាមេនូហូត ចំនួនពាក់កណ្ដាល ៥៣ ព្រមទាំងអំបូរនានានៅក្រុងគៀរយ៉ាត-យារីម គឺពួកយេធើ ពូធី ស៊ូម៉ាធី និងមីសរ៉ា។ ពូជពង្សរបស់អ្នកទាំងនោះ គឺពួកសូរ៉ាត និងអែសថោស។ ៥៤ រីឯកូនចៅរបស់លោកសាលម៉ា គឺអ្នកភូមិបេថ្លេហិម អ្នកភូមិនេថូផា អ្នកភូមិអាត្រួត-បេត-យ៉ូអាប់ អ្នកភូមិហាស៊ី-ហាម៉ាណាធី ចំនួនពាក់កណ្ដាល អ្នកភូមិសោរីត ៥៥ ព្រមទាំងអំបូររបស់ពួកស្មៀន នៅភូមិយ៉ាបេស គឺពួកធីរ៉ាត់ ពួកស៊ីម៉ាត់ និងពួកស៊ូកាត់។ អ្នកទាំងនេះសុទ្ធតែជាពួកកែន ដែលជាពូជពង្សរបស់លោកហាម៉ាត់ ជាបុព្វបុរសរបស់អំបូររេកាប។