៧
ជំរឿនប្រជាជនយូដាដែលវិលត្រឡប់មកស្រុកវិញ
១ នៅពេលសង់កំពែងឡើងវិញរួចរាល់ហើយ ខ្ញុំក៏បានដាក់សន្លឹកទ្វារក្រុង ហើយគេចាត់តាំងអោយមានអ្នកយាមទ្វារ អ្នកចំរៀង និងពួកលេវីឡើងវិញ។ ២ ខ្ញុំបានចាត់តាំងមនុស្សពីរនាក់អោយគ្រប់គ្រងលើទីក្រុង គឺលោកហាណានី ជាប្អូនរបស់ខ្ញុំ និងលោកហាណានា ជាមេបញ្ជាការបន្ទាយក្រុងយេរូសាឡឹម ហើយមានចិត្តស្មោះត្រង់ និងគោរពកោតខ្លាចព្រះជាម្ចាស់ជាងគេទាំងអស់។ ៣ ខ្ញុំបញ្ជាអ្នកទាំងពីរថា៖ «មិនត្រូវបើកទ្វារក្រុងយេរូសាឡឹមមុនពេលព្រះអាទិត្យបញ្ចេញកំដៅឡើយ ហើយនៅពេលល្ងាចត្រូវអោយគេខ្ទាស់រនុក មុនពេលដែលអ្នកយាមចាកចេញពីកន្លែងយាម។ រីឯអ្នកក្រុងយេរូសាឡឹម ត្រូវដាក់វេនគ្នាយាមនៅមុខផ្ទះរបស់ខ្លួន»។
៤ យេរូសាឡឹមជាក្រុងមួយធំទូលាយ ប៉ុន្តែ មានប្រជាជនតិចរស់នៅ ហើយមានផ្ទះជាច្រើនដែលពុំទានបានសង់ឡើងវិញនៅឡើយ។ ៥ ព្រះរបស់ខ្ញុំបានបណ្ដាលចិត្តខ្ញុំអោយប្រមូលពួកអភិជន ពួកអ្នកគ្រប់គ្រង និងប្រជាជនមកជួបជុំគ្នា ដើម្បីជំរឿនប្រជាជន។ ខ្ញុំបានពិនិត្យមើលបញ្ជីរាយនាមក្រុមគ្រួសាររបស់អស់អ្នកដែលវិលមកក្រុងយេរូសាឡឹមមុនគេ ឃើញមានឈ្មោះដូចតទៅ:
៦ ក្នុងចំណោមអស់អ្នកដែលព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូនចាប់ទៅជាឈ្លើយនោះ មានមួយចំនួនវិលត្រឡប់មកក្រុងយេរូសាឡឹម និងស្រុកយូដាវិញ ហើយទៅរស់នៅតាមស្រុកភូមិរបស់គេរៀងៗខ្លួន។ ៧ អ្នកទាំងនោះវិលត្រឡប់មកវិញ ក្រោមការដឹកនាំរបស់លោកសូរ៉ូបាបិល លោកយេសួរ លោកនេហេមា លោកអសារា លោករ៉ាអាមា លោកណាហាម៉ានី លោកម៉ាដេកាយ លោកប៊ីលសាន លោកមីសពេរែត លោកប៊ីគវ៉ាយ លោកនេហ៊ូម និងលោកបាណា។ ចំនួនមនុស្សក្នុងចំណោមប្រជាជនអ៊ីស្រាអែលមានដូចតទៅ:
៨ កូនចៅរបស់លោកប៉ារ៉ូស មាន ២ ១៧២នាក់
៩ កូនចៅរបស់លោកសេផាធា មាន ៣៧២នាក់
១០ កូនចៅរបស់លោកអើរ៉ាស មាន ៦៥២នាក់
១១ កូនចៅរបស់លោកផាហាត-ម៉ូអាប់ កូនចៅរបស់លោកយេសួរ និងកូនចៅរបស់លោកយ៉ូអាប់ មាន ២ ៨១៨នាក់
១២ កូនចៅរបស់លោកអេឡាំ មាន ១ ២៥៤នាក់
១៣ កូនចៅរបស់លោកសាធូ មាន ៨៤៥នាក់
១៤ កូនចៅរបស់លោកសាកាយ មាន ៧៦០ នាក់
១៥ កូនចៅរបស់លោកប៊ីនុយ មាន ៦៤៨នាក់
១៦ កូនចៅរបស់លោកបេបាយ មាន ៦២៨នាក់
១៧ កូនចៅរបស់លោកអាសកាដ មាន ២ ៣២២នាក់
១៨ កូនចៅរបស់លោកអដូនីកាំ មាន ៦៦៧នាក់
១៩ កូនចៅរបស់លោកប៊ីគវ៉ៃ មាន ២ ០៦៧នាក់
២០ កូនចៅរបស់លោកអេឌីន មាន ៦៥៥នាក់
២១ កូនចៅរបស់លោកអេធើ ដែលជាពូជពង្សរបស់លោកហេសេគា មាន ៩៨នាក់
២២ កូនចៅរបស់លោកហាស៊ូម មាន ៣២៨នាក់
២៣ កូនចៅរបស់លោកបេសាយ មាន ៣២៤នាក់
២៤ កូនចៅរបស់លោកហារេប មាន ១១២នាក់
២៥ កូនចៅរបស់អ្នកស្រុកគីបៀន មាន ៩៥នាក់
២៦ អ្នកភូមិបេថ្លេហិម និងនថូផា មាន១៨៨នាក់
២៧ អ្នកភូមិអាណាថោត មាន ១២៨នាក់
២៨ អ្នកភូមិបេតអាសម៉ាវែត មាន ៤២នាក់
២៩ អ្នកក្រុងគារយ៉ាត-យ៉ារីម កេភីរ៉ា និងបៀរ៉ុត មាន ៧៤៣នាក់
៣០ អ្នកក្រុងរ៉ាម៉ា និងកេបា មាន ៦២១នាក់
៣១ អ្នកក្រុងមីកម៉ាស មាន ១២២នាក់
៣២ អ្នកក្រុងបេតអែល និងអៃ មាន ១២៣នាក់
៣៣ អ្នកភូមិនេបូរមួយទៀត មាន ៥២នាក់
៣៤ កូនចៅរបស់លោកអេឡាំម្នាក់ទៀត មាន ១ ២៥៤នាក់
៣៥ កូនចៅរបស់លោកហារីម មាន ៣២០នាក់
៣៦ អ្នកក្រុងយេរីខូ មាន ៣៤៥នាក់
៣៧ អ្នកក្រុងឡូដ ហាឌីដ និងអូណូ មាន ៧២១នាក់
៣៨ អ្នកក្រុងសេណាអា មាន ៣ ៩៣០ នាក់។
៣៩ ក្រុមបូជាចារ្យជាកូនចៅលោកយេដាយ៉ា ក្រុមគ្រួសារលោកយេសួរ មាន ៩៧៣នាក់
៤០ កូនចៅរបស់លោកអ៊ីមមើរ មាន ១ ០៥២នាក់
៤១ កូនចៅរបស់លោកផាសហ៊ើរ មាន ១ ២៤៧នាក់
៤២ កូនចៅរបស់លោកហារីម មាន ១ ០១៧នាក់។
៤៣ ក្រុមលេវីជាកូនចៅរបស់លោកយេសួរ កូនចៅរបស់លោកកាឌមាល និងកូនចៅរបស់លោកហូដាវា មាន ៧៤នាក់។
៤៤ ក្រុមចំរៀងជាកូនចៅរបស់លោកអេសាភ មាន ១៤៨នាក់។
៤៥ ក្រុមយាមទ្វារ ជាកូនចៅរបស់លោកសាលូម កូនចៅរបស់លោកអេធើ កូនចៅរបស់លោកថាលម៉ូន កូនចៅរបស់លោកអ័កគូប កូនចៅរបស់លោកហាធីថា និងកូនចៅរបស់លោកសូបាយ មាន ១៣៨នាក់។ ៤៦ ក្រុមអ្នកបំរើព្រះវិហារ ដែលជាកូនចៅរបស់លោកស៊ីហា កូនចៅរបស់លោកហាស៊ូផា កូនចៅរបស់លោកថាបាអូត ៤៧ កូនចៅរបស់លោកកេរ៉ូស កូនចៅរបស់លោកស៊ីយ៉ាហា កូនចៅរបស់លោកផាដូន ៤៨ កូនចៅរបស់លោកលេបាណា កូនចៅរបស់លោកហាកាបា កូនចៅរបស់លោកសាលម៉ាយ ៤៩ កូនចៅរបស់លោកហាណាន កូនចៅរបស់លោកគីដេល កូនចៅរបស់លោកកាហារ ៥០ កូនចៅរបស់លោករីអាយ៉ា កូនចៅរបស់លោករេស៊ីន កូនចៅរបស់លោកនេកូដា ៥១ កូនចៅរបស់លោកកាសាម កូនចៅរបស់លោកអ៊ូសា កូនចៅរបស់លោកផាសេហា ៥២ កូនចៅរបស់លោកបេសាយ កូនចៅរបស់លោកមេហ៊ូនីម កូនចៅរបស់លោកនេភូស៊ីម ៥៣ កូនចៅរបស់លោកបាកប៊ូក កូនចៅរបស់លោកហាគូផា កូនចៅរបស់លោកហាហ៊ើរ ៥៤ កូនចៅរបស់លោកបាសលូត កូនចៅរបស់លោកមេហ៊ីដា កូនចៅរបស់លោកហារសា ៥៥ កូនចៅរបស់លោកបារកូស កូនចៅរបស់លោកស៊ីសេរ៉ា កូនចៅរបស់លោកថាម៉ា ៥៦ កូនចៅរបស់លោកនេស៊ីយ៉ា កូនចៅរបស់លោកហាធីផា ៥៧ កូនចៅពួកអ្នកបំរើរបស់ព្រះបាទសាឡូម៉ូន គឺកូនចៅរបស់លោកសូថាយ កូនចៅរបស់លោកសូផេរេត កូនចៅរបស់លោកពេរូដា ៥៨ កូនចៅរបស់លោកយាឡា កូនចៅរបស់លោកដារកុន កូនចៅរបស់លោកគីដេល ៥៩ កូនចៅរបស់លោកសេផាធា កូនចៅរបស់លោកហាធីល កូនចៅរបស់លោកផូកេរេត-ពីសេបែម និងកូនចៅរបស់លោកអាំម៉ូន ៦០ សរុបទាំងអស់ក្រុមអ្នកបំរើព្រះវិហារ និងកូនចៅពួកអ្នកបំរើរបស់ព្រះបាទសាឡូម៉ូន មាន ៣៩២នាក់។
៦១ រីឯអស់អ្នកដែលមកពីធេល-មែឡា ធេលហារេសា កេរូប-អដាន និងអ៊ីមមើរ ហើយពុំស្គាល់ញាតិសន្ដាន និងដូនតារបស់ខ្លួន ដើម្បីបញ្ជាក់ថាគេពិតជាជនជាតិអ៊ីស្រាអែលមែននោះគឺ ៦២ កូនចៅរបស់លោកដេឡាយ៉ា កូនចៅរបស់លោកថូប៊ីយ៉ា និងកូនចៅរបស់លោកនេកូដា ដែលមានចំនួន ៦៤២នាក់។
៦៣ ក្នុងចំណោមក្រុមបូជាចារ្យ មានកូនចៅរបស់លោកហាបាយ៉ា កូនចៅរបស់លោកហាគូស កូនចៅរបស់លោកបាស៊ីឡៃ ដែលបានរៀបការជាមួយកូនស្រីរបស់លោកបាស៊ីឡៃ ជាអ្នកស្រុកកាឡាដ ហើយដាក់ឈ្មោះខ្លួនដូចឪពុកក្មេក។ ៦៤ អ្នកទាំងនេះរកនាមត្រកូលពូជពង្សរបស់ខ្លួនពុំឃើញទេ ដូច្នេះ គេក៏បាត់បង់តំណែងជាបូជាចារ្យ ៦៥ ហើយលោកទេសាភិបាលហាមពួកគេបរិភោគអាហារដ៏សក្ការៈបំផុត រហូតទាល់តែបូជាចារ្យណាម្នាក់សាកសួរយូរឹម និងធូមីម* ជាមុនសិន។
៦៦ សហគមន៍ទាំងមូលមានចំនួន ៤២ ៣៦០ នាក់ ៦៧ ដោយឥតរាប់បញ្ចូលអ្នកបំរើប្រុសស្រីរបស់ពួកគេ ដែលចំនួន ៧ ៣៣៧នាក់ទេ។ ក្នុងចំណោមពួកគេមានអ្នកចំរៀងប្រុសស្រី ២៤៥នាក់។ ៦៨ មានសេះទាំងអស់ ៧៣៦ក្បាល លាកាត់ ២៤៥ក្បាល ៦៩ អូដ្ឋ ៤៣៥ក្បាល និងលា ៦ ៧២០ ក្បាល។
៧០ មានមេដឹកនាំក្រុមគ្រួសារមួយចំនួនបានថ្វាយប្រាក់ សំរាប់ការសង់ព្រះវិហារ។ លោកអភិបាលបានថ្វាយមាសមួយពាន់តម្លឹង សំរាប់ព្រះវិហារ ព្រមទាំងពែងហាសិប និងសម្លៀកបំពាក់បូជាចារ្យ ចំនួនប្រាំរយសាមសិបសំរាប់។ ៧១ មេដឹកនាំរបស់ក្រុមគ្រួសារបានថ្វាយមាសចំនួនពីរម៉ឺនតម្លឹងសំរាប់ការសង់ព្រះវិហារ ព្រមទាំងប្រាក់ពីរពាន់ពីររយណែន។ ៧២ ប្រជាជនឯទៀតៗបានថ្វាយមាសចំនួនពីរម៉ឺនតម្លឹង ប្រាក់ពីរពាន់ណែន និងសម្លៀកបំពាក់បូជាចារ្យ ហុកសិបប្រាំពីរសំរាប់។
៧៣ ក្រុមបូជាចារ្យក្រុមលេវី ក្រុមយាមទ្វារក្រុមចំរៀងប្រជាជន ក្រុមអ្នកបំរើព្រះវិហារ និងអ៊ីស្រាអែលទាំងមូល បានទៅរស់នៅតាមក្រុងរបស់គេរៀងៗខ្លួនវិញ។