២
ការចាត់ចែងរបៀបបោះជំរំ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖
២ «ជនជាតិអ៊ីស្រាអែលត្រូវបោះជំរំនៅក្បែរបង្គោលសំគាល់កុលសម្ព័ន្ធរបស់ខ្លួន និងក្បែរទង់សញ្ញាកងពលធំរបស់គេ។ ពួកគេបោះជំរំនៅជុំវិញពន្លាជួបព្រះអម្ចាស់ តែនៅឆ្ងាយបន្តិច។
៣ នៅខាងមុខគេ គឺនៅទិសខាងកើត ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាយូដា។ មេដឹកនាំរបស់កុលសម្ព័ន្ធយូដា គឺណាសូន ជាកូនរបស់អមីណាដាប់។
៤ កងពលរបស់យូដាមានចំនួន ៧៤ ៦០០ នាក់។
៥ កុលសម្ព័ន្ធអ៊ីសាខារបោះជំរំជាប់នឹងកុលសម្ព័ន្ធយូដា មេដឹកនាំរបស់កុលសម្ព័ន្ធអ៊ីសាខារ គឺនេថានេល ជាកូនរបស់ស៊ូហារ។
៦ កងពលរបស់អ៊ីសាខារមានចំនួន ៥៤ ៤០០ នាក់។
៧ បន្ទាប់មក កុលសម្ព័ន្ធសាប់យូឡូន មេដឹកនាំរបស់កុលសម្ព័ន្ធសាប់យូឡូន គឺអេលាប ជាកូនរបស់ហេឡូន។
៨ កងពលរបស់សាប់យូឡូន មានចំនួន ៥៧ ៤០០ នាក់។
៩ កងទ័ពស្ថិតនៅក្រោមទង់សញ្ញាយូដាសរុបទាំងអស់មានចំនួន ១៨៦ ៤០០ នាក់។ អ្នកទាំងនោះចេញទៅមុនគេបង្អស់។
១០ នៅខាងត្បូង ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញារូបេន។ មេដឹកនាំរបស់កុលសម្ព័ន្ធរូបេន គឺអេលីស៊ើរ ជាកូនរបស់សេដេអើរ។
១១ កងពលរបស់រូបេនមានចំនួន ៤៦ ៥០០ នាក់។
១២ កុលសម្ព័ន្ធស៊ីម្មានបោះជំរំជាប់នឹងកុលសម្ព័ន្ធរូបេន មេដឹកនាំរបស់កុលសម្ព័ន្ធស៊ីម្មាន គឺស្លូមាល ជាកូនរបស់ស៊ូរីសាដាយ។
១៣ កងពលរបស់ស៊ីម្មានមានចំនួន ៥៩ ៣០០ នាក់។
១៤ បន្ទាប់មក កុលសម្ព័ន្ធកាដ មេដឹកនាំរបស់កុលសម្ព័ន្ធកាដ គឺអេលីសាប ជាកូនរបស់ដេហ៊ូអែល។
១៥ កងពលរបស់កាដ មានចំនួន ៤៥ ៦៥០ នាក់។
១៦ កងទ័ពស្ថិតនៅក្រោមទង់សញ្ញារូបេនសរុបទាំងអស់មានចំនួន ១៥១ ៤៥០ នាក់។ ពួកគេចេញទៅជាកងពលធំទីពីរ បន្ទាប់ពីកងពលធំយូដា។
១៧ បន្ទាប់មក ពន្លាជួបព្រះអម្ចាស់ចេញទៅជាមួយជំរំរបស់កុលសម្ព័ន្ធលេវី ដែលស្ថិតនៅកណ្ដាលជំរំឯទៀតៗ។ ពួកលេវីក៏ចេញទៅតាមលំដាប់លំដោយដែរ គឺតាមកន្លែងដែលគេបោះជំរំ តាមទង់សញ្ញារបស់ខ្លួន។
១៨ នៅខាងលិច ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីម។ មេដឹកនាំរបស់កុលសម្ព័ន្ធអេប្រាអ៊ីម គឺអេលីសាម៉ា ជាកូនរបស់អាំមីហ៊ូដ។
១៩ កងពលរបស់អេប្រាអ៊ីមមានចំនួន ៤០ ៥០០ នាក់។
២០ កុលសម្ព័ន្ធម៉ាណាសេបោះជំរំជាប់នឹងកុលសម្ព័ន្ធអេប្រាអ៊ីម មេដឹកនាំរបស់កុលសម្ព័ន្ធម៉ាណាសេ គឺកាម៉ាលាល ជាកូនរបស់ផ្ដាស៊ើរ។
២១ កងពលរបស់ម៉ាណាសេមានចំនួន ៣២ ២០០ នាក់។
២២ បន្ទាប់មក កុលសម្ព័ន្ធបេនយ៉ាមីន មេដឹកនាំរបស់កុលសម្ព័ន្ធបេនយ៉ាមីន គឺអប៊ីដាន ជាកូនរបស់គីដាហូនី។
២៣ កងពលរបស់បេនយ៉ាមីនមានចំនួន ៣៥ ៤០០ នាក់។
២៤ កងទ័ពស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីមសរុបទាំងអស់មានចំនួន ១០៨ ១០០ នាក់។ ពួកគេចេញទៅជាកងពលធំទីបី បន្ទាប់ពីកុលសម្ព័ន្ធលេវី។
២៥ នៅខាងជើង ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាដាន់។ មេដឹកនាំរបស់កុលសម្ព័ន្ធដាន់ គឺអហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ។
២៦ កងពលរបស់ដាន់មានចំនួន ៦២ ៧០០ នាក់។
២៧ កុលសម្ព័ន្ធអេស៊ើរបោះជំរំជាប់នឹងកុលសម្ព័ន្ធដាន់ មេដឹកនាំរបស់កុលសម្ព័ន្ធអេស៊ើរ គឺប៉ាគីហ៊ាល ជាកូនរបស់អូក្រាន។
២៨ កងពលរបស់អេស៊ើរមានចំនួន ៤១ ៥០០ នាក់។
២៩ បន្ទាប់មក កុលសម្ព័ន្ធណែបថាលី មេដឹកនាំរបស់កុលសម្ព័ន្ធណែបថាលី គឺអហ៊ីរ៉ា ជាកូនរបស់អេណាន។
៣០ កងពលរបស់ណែបថាលីមានចំនួន ៥៣ ៤០០ នាក់។
៣១ កងទ័ពស្ថិតនៅក្រោមទង់សញ្ញាដាន់សរុបទាំងអស់មានចំនួន ១៥៧ ៦០០ នាក់។ ពួកគេចេញទៅជាមួយទង់របស់ខ្លួន ក្រោយគេបង្អស់»។
៣២ ចំនួនកូនចៅអ៊ីស្រាអែលរាប់តាមកុលសម្ព័ន្ធ និងតាមកងពលរបស់គេ សរុបទាំងអស់មាន ៦០៣ ៥៥០ នាក់។
៣៣ ចំណែកឯកុលសម្ព័ន្ធលេវីវិញ គេពុំបានរាប់ជាមួយជនជាតិអ៊ីស្រាអែលឯទៀតៗទេ គឺស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
៣៤ ជនជាតិអ៊ីស្រាអែលនាំគ្នាធ្វើតាមបទបញ្ជាទាំងប៉ុន្មាន ដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ គឺពួកគេបោះជំរំ តាមទង់សញ្ញារបស់ខ្លួន ហើយធ្វើដំណើរតាមអំបូរ តាមក្រុមគ្រួសាររបស់ខ្លួន។