៩៣
ព្រះអម្ចាស់​ជា​ព្រះមហាក្សត្រ
១  ព្រះអម្ចាស់​ជា​ព្រះមហាក្សត្រ
ប្រកប​ដោយ​ភាព​ថ្កុំថ្កើង​រុងរឿង​
ព្រះអម្ចាស់​ប្រកប​ទៅ​ដោយ​ព្រះចេស្ដា
ដូច្នេះ ផែនដី​នឹង​បាន​រឹងមាំ​ឥត​រង្គើ​សោះ​ឡើយ។
២ បល្ល័ង្ក​របស់​ព្រះអង្គ​នៅ​ស្ថិតស្ថេរ​យ៉ាង​មាំ
តាំង​ពី​ដើម​រៀង​មក
ព្រះអង្គ​មាន​ព្រះជន្ម​គង់​នៅ
តាំង​ពី​អស់កល្ប​ជានិច្ច។
៣ ឱ​ព្រះអម្ចាស់​អើយ
មហាសាគរ​ទាំងឡាយ​បន្លឺ​សំឡេង​ឡើង
មហាសាគរ​ទាំងឡាយ​បន្លឺ​សំឡេង​ឡើង
យ៉ាង​គគ្រឹកគគ្រេង។
៤ ក៏​ប៉ុន្តែ នៅ​ស្ថាន​បរមសុខ
ព្រះអម្ចាស់​គ្រង​រាជ្យ​យ៉ាង​រុងរឿង​ឧត្ដុង្គឧត្ដម
ព្រះអង្គ​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង
ជាង​សំឡេង​មហាសាគរ
ព្រះអង្គ​មាន​បារមី​ខ្លាំង​ជាង
រលក​សមុទ្រ​ទៅ​ទៀត។
៥ ឱ​ព្រះអម្ចាស់​អើយ ក្រឹត្យវិន័យ​
របស់​ព្រះអង្គ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​ស្រុង
ហើយ​ព្រះដំណាក់​របស់​ព្រះអង្គ​ជា​កន្លែង​ដ៏វិសុទ្ធ
អស់កល្ប​ត​រៀង​ទៅ។