១១៧
ពាក្យសរសើរដំកើងសកល
១ ឱសាសន៍ទាំងឡាយអើយ
ចូរសរសើរដល់ព្រះយេហូវ៉ា
ឱជនរាល់គ្នាអើយ ចូរដំកើងទ្រង់ចុះ
២ ដ្បិតសេចក្តីសប្បុរសនៃទ្រង់ចំពោះយើងរាល់គ្នា
នោះធំក្រៃលែង
ហើយសេចក្តីពិតនៃព្រះយេហូវ៉ា ក៏ស្ថិតស្ថេរនៅជាដរាប
ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។