១១៧
ពាក្យ​សរសើរ​តម្កើង​សកល
១ ប្រជាជាតិ​ទាំងឡាយ​អើយ
ចូរ​សរសើរ​តម្កើង​ព្រះអម្ចាស់
ប្រជារាស្ត្រ​ទាំង​ប៉ុន្មាន​អើយ
ចូរ​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ!
២ ដ្បិត​ព្រះអង្គ​មាន​ព្រះហឫទ័យ
មេត្តា​ករុណា​ចំពោះ​យើង​ពន់​ពេក​ក្រៃ
ព្រះអម្ចាស់​មាន​ព្រះហឫទ័យ​ស្មោះស្ម័គ្រ
ចំពោះ​យើង​រហូត​ត​ទៅ។
ហាលេលូយ៉ា!