២៥
ក្រុមចំរៀង
១ ព្រះបាទដាវីឌ និងពួកមេទ័ពបានញែកកូនចៅលោកអេសាភ កូនចៅលោកហេម៉ាន និងកូនចៅលោកយេឌូថិន ទុកដោយឡែកសំរាប់ច្រៀងថ្លែងព្រះបន្ទូលដោយលេងពិណ ឃឹម និងស្គរកំដរផង។ អស់អ្នកដែលត្រូវបំពេញមុខងារជាអ្នកចំរៀង មានដូចតទៅ:
២ កូនចៅរបស់លោកអេសាភមាន លោកសាគើរ លោកយ៉ូសែប លោកនេថានា និងលោកអសារេឡា។ ពួកគេស្ថិតនៅក្រោមការដឹកនាំរបស់លោកអេសាភដែលច្រៀងថ្លែងព្រះបន្ទូល តាមបញ្ជារបស់ស្ដេច។
៣ រីឯកូនចៅរបស់លោកយេឌូថិនមាន លោកកេដាលា លោកសេរី លោកយេសាយ៉ា លោកហាសាបយ៉ា លោកម៉ាធិធា និងលោកស៊ីម៉ាយ។ អ្នកទាំងប្រាំមួយរូបនេះ ស្ថិតនៅក្រោមការដឹកនាំរបស់លោកយេឌូថិនជាឪពុក ដែលច្រៀងថ្លែងព្រះបន្ទូល ដោយប្រគំពិណលើកតម្កើង និងសរសើរព្រះអម្ចាស់។
៤ កូនចៅរបស់លោកហេម៉ានមាន លោកប៊ូកគា លោកម៉ាថានា លោកអ៊ូស៊ាល លោកសេបួល លោកយេរីម៉ូត លោកហាណានា លោកហាណានី លោកអេលាថា លោកគីដាលធី លោករ៉ូម៉ាមធី-អេស៊ើរ លោកយ៉ូស បេកាសា លោកម៉ាឡូធី លោកហួធារ និងលោកម៉ាហាស៊ីយ៉ូត។ ៥ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកហេម៉ាន ជាគ្រូទាយរបស់ស្ដេច ដែលថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីលើកតម្កើងឫទ្ធានុភាពរបស់ព្រះអង្គ។ ព្រះជាម្ចាស់ប្រោសប្រទានអោយលោកហេម៉ាន មានកូនប្រុស ១៤នាក់ និងកូនស្រី ៣ នាក់។ ៦ ពួកគេច្រៀងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក្រោមការដឹកនាំរបស់ឪពុក ទាំងប្រគំស្គរ ឃឹម និងពិណ កំដរផង។ ពួកគេបំរើការងារក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។
លោកអេសាភ លោកយេឌូថិន និងលោកហេម៉ានស្ថិតនៅក្រោមបញ្ជារបស់ស្ដេច។
៧ ពួកគេមានចំនួនទាំងអស់ ២៨៨នាក់ ដោយគិតទាំងបងប្អូនរបស់ពួកគេ ដែលជាអ្នកជំនាញខាងចំរៀងតម្កើងព្រះអម្ចាស់ ហើយចេះបង្រៀនដែរ។ ៨ ពួកគេចាប់ឆ្នោត ដើម្បីកំណត់មុខងាររៀងៗខ្លួន គឺទាំងអ្នកតូចទាំងអ្នកធំ ទាំងគ្រូទាំងសិស្ស។ ៩ ឆ្នោតទីមួយត្រូវលើលោកយ៉ូសែប ជាកូនរបស់លោកអេសាភ។ ឆ្នោតទីពីរត្រូវលើលោកកេដាលាព្រមទាំងកូន និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ ១០ ឆ្នោតទីបីត្រូវលើលោកសាគើរព្រមទាំងកូន និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ ១១ ឆ្នោតទីបួនត្រូវលើលោកយីសរីព្រមទាំងកូន និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ ១២ ឆ្នោតទីប្រាំត្រូវលើលោកនេថានាព្រមទាំងកូន និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ ១៣ ឆ្នោតទីប្រាំមួយត្រូវលើលោកប៊ូកគាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ១៤ ឆ្នោតទីប្រាំពីរត្រូវលើលោកយេសារេឡាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ១៥ ឆ្នោតទីប្រាំបីត្រូវលើលោកយេសាយ៉ាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ១៦ ឆ្នោតទីប្រាំបួនត្រូវលើលោកម៉ាថានាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ១៧ ឆ្នោតទីដប់ត្រូវលើលោកស៊ីម៉ាយព្រមទាំងកូន និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ ១៨ ឆ្នោតទីដប់មួយត្រូវលើលោកអសារាលព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ១៩ ឆ្នោតទីដប់ពីរត្រូវលើលោកហាសាបយ៉ាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ២០ រីឯឆ្នោតទីដប់បីត្រូវលើលោកស៊ូបាអែលព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ២១ ឆ្នោតទីដប់បួនត្រូវលើលោកម៉ាធិធាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ២២ ឆ្នោតទីដប់ប្រាំត្រូវលើលោកយេរេម៉ូតព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ២៣ ឆ្នោតទីដប់ប្រាំមួយត្រូវលើលោកហាណានាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ២៤ ឆ្នោតទីដប់ប្រាំពីរត្រូវលើលោកយ៉ូសបេកាសាព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ២៥ ឆ្នោតទីដប់ប្រាំបីត្រូវលើលោកហាណានីព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ២៦ ឆ្នោតទីដប់ប្រាំបួនត្រូវលើលោកម៉ាឡូធីព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ២៧ ឆ្នោតទីម្ភៃត្រូវលើលោកអេលាថាព្រមទាំងកូន និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ ២៨ ឆ្នោតទីម្ភៃមួយត្រូវលើលោកហូធារព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ២៩ ឆ្នោតទីម្ភៃពីរត្រូវលើលោកគីដាលធីព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ៣០ ឆ្នោតទីម្ភៃបីត្រូវលើលោកម៉ាហាស៊ីយ៉ូតព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។ ៣១ ឆ្នោតទីម្ភៃបួនត្រូវលើលោករូម៉ាមធី-អេស៊ើរព្រមទាំងកូន និងបងប្អូនរបស់គាត់ ដែលមានចំនួនដប់ពីរនាក់។