ទំនុកតម្កើង
<
០
>
^
ទំនុកតម្កើង
ភាគទីមួយ
សុភមង្គលដ៏ពិតប្រាកដ
ព្រះមហាក្សត្រដែលព្រះជាម្ចាស់ចាក់ប្រេងអភិសេក
ពាក្យអធិស្ឋាននៅពេលមានសត្រូវព័ទ្ធជុំវិញ
ទំនុកតម្កើងរបស់ស្ដេចដាវីឌ ក្នុងគ្រាដែលទ្រង់រត់ ភៀសចេញពីសម្ដេចអាប់សាឡុម ជាព្រះរាជបុត្រ។
ព្រះជាម្ចាស់ការពារ នៅពេលគេមួលបង្កាច់
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ កំដរដោយក្រុមតន្ត្រីមានខ្សែ។ ទំនុករបស់ស្ដេចដាវីឌ។
ពាក្យអធិស្ឋានសូមព្រះជាម្ចាស់ការពារ
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ កំដរដោយខ្លុយ។ ទំនុករបស់ស្ដេចដាវីឌ។
ព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំ តែសូមកុំដាក់ទោសទូលបង្គំឡើយ
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ កំដរដោយក្រុមតន្ត្រីមានខ្សែ និងពិណប្រាំបីខ្សែ។ ទំនុករបស់ស្ដេចដាវីឌ។
ព្រះអម្ចាស់សូមរកយុត្តិធម៌អោយទូលបង្គំផង!
ទំនួញរបស់ស្ដេចដាវីឌ ព្រះអង្គសូត្រថ្វាយព្រះជាម្ចាស់ នៅពេលមានរឿងជាមួយមនុស្សម្នាក់ឈ្មោះគូស ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។
សិរីរុងរឿងរបស់ព្រះជាម្ចាស់ និងកិត្តិយសរបស់មនុស្ស
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ សំរាប់ពិណពីក្រុងកាថ។ ទំនុករបស់ស្ដេចដាវីឌ។
ព្រះអម្ចាស់ជាព្រះសង្គ្រោះរបស់ជនក្រីក្រ និងអ្នកដែលត្រូវគេជិះជាន់
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ តាមលំនាំបទកូនប្រុសស្លាប់។ ទំនុករបស់ស្ដេចដាវីឌ។
ពាក្យអធិស្ឋានសូមព្រះអម្ចាស់រកយុត្តិធម៌
ទូលបង្គំទុកចិត្តលើព្រះអម្ចាស់
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ។
ព្រះអម្ចាស់អើយសូមជួយផង!
ទំនុកពីសៀវភៅរបស់គ្រូចំរៀង កំដរដោយពិណប្រាំបីខ្សែ។ ទំនុករបស់ស្ដេចដាវីឌ។
ពាក្យអង្វរសូមព្រះអម្ចាស់ជួយសង្គ្រោះ
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ។
អ្នកជឿនៅក្នុងចំណោមមនុស្សពាល
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ។
មនុស្សដែលព្រះអម្ចាស់សព្វព្រះហឫទ័យ
ទំនុករបស់ស្ដេចដាវីឌ។
ពាក្យអធិស្ឋានដោយទុកចិត្ត
កំណាព្យរបស់ស្ដេចដាវីឌ។
ពាក្យអធិស្ឋានរបស់ជនស្លូតត្រង់
ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌ។
ពាក្យអរព្រះគុណរបស់ស្ដេចដាវីឌនៅពេលមានជ័យជំនះ
ទំនុកពីសៀវភៅរបស់គ្រូចំរៀង ទំនុករបស់ស្ដេចដាវីឌជាអ្នកបំរើរបស់ព្រះអម្ចាស់ ជាពាក្យដែលស្ដេចច្រៀងថ្វាយព្រះអម្ចាស់ នៅថ្ងៃដែលព្រះអង្គបានរំដោះស្ដេច អោយរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន និងរួចពីកណ្ដាប់ដៃរបស់ស្ដេចសូល។
លោកទាំងមូលថ្លែងពីសិរីរុងរឿងរបស់ព្រះអម្ចាស់
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ។
វិន័យរបស់ព្រះជាម្ចាស់
ពាក្យទូលអង្វរសុំជ័យជំនះ
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ។
ពាក្យអរព្រះគុណចំពោះជ័យជំនះ
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ។
សំរែកទូលអង្វរ និងពាក្យអរព្រះគុណ
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទ «ក្ដាន់ញីនៅពេលថ្ងៃរះ»។ ទំនុករបស់ស្ដេចដាវីឌ។
ព្រះអម្ចាស់ជាគង្វាលខ្ញុំ
ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
ព្រះមហាក្សត្រដ៏ឧត្ដម
ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
សូមណែនាំទូលបង្គំអោយស្គាល់មាគ៌ារបស់ព្រះអង្គ
ទំនុករបស់ស្ដេចដាវីឌ។
ពាក្យទូលអង្វររបស់មនុស្សសុចរិត
ទំនុករបស់ស្ដេចដាវីឌ។
ព្រះអម្ចាស់ជាពន្លឺ និងជាព្រះសង្គ្រោះរបស់ខ្ញុំ
ទំនុករបស់ស្ដេចដាវីឌ។
ពាក្យអធិស្ឋាននៅពេលមានជំងឺ
ទំនុករបស់ស្ដេចដាវីឌ។
ព្រះសូរសៀងរបស់ព្រះអម្ចាស់
ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
ព្រះអង្គប្រោសទូលបង្គំអោយជា
ទំនុកតម្កើង។ បទសំរាប់ច្រៀងនៅពេលសម្ពោធព្រះវិហារ។ ទំនុករបស់ស្ដេចដាវីឌ។
ព្រះអម្ចាស់អើយសូមធ្វើជាថ្មដា និងជាកំពែងការពារទូលបង្គំ
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
សុភមង្គលរបស់អ្នកដែលព្រះអម្ចាស់អត់ទោសអោយ
ទំនុករបស់ស្ដេចដាវីឌ។ ពាក្យកាព្យ។
ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់ដោយអំណរ!
ព្រះហឫទ័យសប្បុរសរបស់ព្រះអម្ចាស់
ទំនុករបស់ស្ដេចដាវីឌ នៅគ្រាដែលទ្រង់ធ្វើពុតជាវិកលចរិតនៅចំពោះព្រះភក្ត្រស្ដេចអប៊ីម៉ាឡេក ធ្វើអោយស្ដេចអប៊ីម៉ាឡេកដេញព្រះអង្គចេញទៅ។
សូមជួយសង្គ្រោះទូលបង្គំជាប្រញាប់!
ទំនុករបស់ស្ដេចដាវីឌ។
យើងខ្ញុំមកជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គ
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ ជាអ្នកបំរើព្រះអម្ចាស់។
ចុងបញ្ចប់របស់មនុស្សអាក្រក់ និងមនុស្សល្អ
ទំនុករបស់ស្ដេចដាវីឌ។
ពាក្យអធិស្ឋានរបស់មនុស្សឈឺចុកចាប់
ទំនុករបស់ស្ដេចដាវីឌ។ សំរាប់ពិធីរំលឹក។
ពាក្យសារភាពរបស់មនុស្សឈឺចុកចាប់
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ សំរាប់លោកយេឌូថិន។ ទំនុករបស់ស្ដេចដាវីឌ។
ខ្ញុំទន្ទឹងរង់ចាំព្រះអម្ចាស់
ទំនុករបស់គ្រូចំរៀង។ ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
សូមប្រោសទូលបង្គំអោយជាឡើងវិញផង
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
ភាគទីពីរ
ពាក្យអធិស្ឋានរបស់មនុស្សជាប់ជាឈ្លើយសឹក
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ កំណាព្យរបស់កូនចៅលោកកូរេ។
ព្រះអម្ចាស់អើយ សូមតើនឡើង!
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ កំណាព្យរបស់កូនចៅលោកកូរេ។
ចំរៀងនៅពេលព្រះរាជារៀបអភិសេក
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទផ្កាម្លិះ។ កំណាព្យរបស់កូនចៅលោកកូរេ។ ចំរៀងស្នេហា។
ព្រះជាម្ចាស់គង់ជាមួយយើង
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទចំរៀងរបស់កូនចៅលោកកូរេ។ បទសំរាប់នារី។
ព្រះអម្ចាស់ជាព្រះមហាក្សត្រដ៏ខ្ពង់ខ្ពស់បំផុត
ទំនុកពីសៀវភៅគ្រូចំរៀង។ ទំនុករបស់កូនចៅលោកកូរេ។
ក្រុងស៊ីយ៉ូន ជាបុរីរបស់ព្រះជាម្ចាស់
បទចំរៀង។ ទំនុករបស់កូនចៅលោកកូរេ។
កុំទុកចិត្តលើទ្រព្យសម្បត្តិ!
ទំនុកពីសៀវភៅគ្រូចំរៀង។ ទំនុករបស់កូនចៅលោកកូរេ។
ការថ្វាយបង្គំដ៏ពិតប្រាកដ
ទំនុករបស់លោកអេសាភ។
ពាក្យអធិស្ឋានសូមព្រះអម្ចាស់លើកលែងទោស
ទំនុកពីសៀវភៅរបស់គ្រូចំរៀងទំនុករបស់ស្ដេចដាវីឌ។ នៅពេលព្យាការីណាថានមកគាល់ស្ដេចដាវីឌ បន្ទាប់ពីស្ដេចបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងបាតសេបា។
អ្នកទុកចិត្តលើព្រះជាម្ចាស់ និងអ្នកទុកចិត្តលើទ្រព្យសម្បត្តិ
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ។ នៅគ្រាដែលលោកដូអេក ជាជនជាតិអេដុម ទៅទូលស្ដេចសូលថា ស្ដេចដាវីឌបានរត់ទៅជ្រកកោននឹងស្ដេចអហ៊ីម៉ាឡេក។
អ្នកជឿព្រះជាម្ចាស់ និងពិភពលោកដ៏អាក្រក់
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ កំដរដោយខ្លុយ។ កំណាព្យរបស់ស្ដេចដាវីឌ។
សូមរកយុត្តិធម៌អោយទូលបង្គំផង
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ប្រគំជាមួយតន្ត្រីដែលមានខ្សែ។ កំណាព្យរបស់ស្ដេចដាវីឌ នៅពេលដែលជនជាតិស៊ីភមកទូលស្ដេចសូលថា ស្ដេចដាវីឌនៅលាក់ខ្លួនជាមួយពួកគេ។
ពាក្យអធិស្ឋានរបស់មនុស្សដែលត្រូវគេក្បត់ចិត្ត
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ប្រគំជាមួយតន្ត្រីដែលមានខ្សែ។ កំណាព្យរបស់ស្ដេចដាវីឌ។
ខ្ញុំទុកចិត្តលើព្រះជាម្ចាស់ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទ «ព្រាបស្ងៀមស្ងាត់នៅស្រុកឆ្ងាយ»។ បទចំរៀងរបស់ស្ដេចដាវីឌ នៅគ្រាដែលជនជាតិភីលីស្ទីនចាប់ព្រះអង្គនៅក្រុងកាដ។
ទូលបង្គំមកជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គ
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់ស្ដេចដាវីឌ នៅគ្រាដែលទ្រង់ភៀសព្រះអង្គចេញពីស្ដេចសូលទៅពួននៅរូងភ្នំ។
ព្រះជាម្ចាស់ជាចៅក្រមនៅលើផែនដី
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់ស្ដេចដាវីឌ។
សូមរំដោះទូលបង្គំអោយរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ!
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់ស្ដេចដាវីឌ។ នៅពេលដែលស្ដេចសូលចាត់គេអោយទៅព័ទ្ធដំណាក់ស្ដេចដាវីឌដើម្បីធ្វើគុតព្រះអង្គ។
ពាក្យទូលអង្វររបស់ប្រជាជាតិក្រោយពេលបរាជ័យ
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទ «ផ្កាម្លិះបន្ទាល់»។ បទចំរៀងរបស់ស្ដេចដាវីឌសំរាប់ប្រៀនប្រដៅ។ រំលឹកពីគ្រាដែលព្រះអង្គធ្វើសឹកជាមួយជនជាតិស៊ីរីនៅស្រុកមេសូប៉ូតាមា និងជនជាតិស៊ីរីនៅស្រុកសូបា ហើយនៅពេលដែលលោកយ៉ូអាប់វិលមកពីច្បាំងឈ្នះទ័ពអេដុមមួយម៉ឺនពីរពាន់នាក់ នៅវាលទំនាបអំបិល។
ទូលបង្គំចូលចិត្តរស់នៅក្នុងដំណាក់របស់ព្រះអង្គ
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ប្រគំជាមួយតន្ត្រីដែលមានខ្សែ។ ទំនុករបស់ស្ដេចដាវីឌ។
នៅជិតព្រះអង្គខ្ញុំមានសេចក្ដីសុខសាន្ត
បទពីសៀវភៅរបស់គ្រូចំរៀង។ សំរាប់លោកយេឌូថិន។ ទំនុករបស់ស្ដេចដាវីឌ។
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រសើរលើសជីវិតទៅទៀត
ទំនុករបស់ស្ដេចដាវីឌ នៅគ្រាដែលទ្រង់គង់នៅវាលរហោស្ថានស្រុកយូដា។
ព្រះអម្ចាស់ដាក់ទោសមនុស្សពោលពាក្យទុច្ចរិត
បទពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ។
ព្រះជាម្ចាស់អើយ យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គ
បទពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ។ ចំរៀងតម្កើងព្រះជាម្ចាស់។
ព្រះជាម្ចាស់បានរំដោះយើង
បទពីសៀវភៅរបស់គ្រូចំរៀង។ ចំរៀងតម្កើងព្រះជាម្ចាស់។ ទំនុកតម្កើង។
សូមអោយប្រជាជនទាំងឡាយនាំគ្នាលើកតម្កើងព្រះជាម្ចាស់
បទពីសៀវភៅរបស់គ្រូចំរៀង។ ប្រគំជាមួយតូរ្យតន្ត្រីដែលមានខ្សែ។ ទំនុកតម្កើង។ ចំរៀងតម្កើងព្រះជាម្ចាស់។
បទតម្កើងព្រះជាម្ចាស់ដ៏មានជ័យជំនះ
បទពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ។ ចំរៀងតម្កើងព្រះជាម្ចាស់។
ទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គណាស់
បទពីសៀវភៅរបស់គ្រូចំរៀង។ បទ «ផ្កាម្លិះ»។ ទំនុករបស់ស្ដេចដាវីឌ។
ព្រះអម្ចាស់អើយ សូមយាងមកសង្គ្រោះទូលបង្គំ
បទពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ។ សំរាប់ពិធីរំលឹក។
ពាក្យអធិស្ឋានរបស់មនុស្សចាស់ជរា
សូមព្រះជាម្ចាស់ប្រទានពរដល់ព្រះមហាក្សត្រ
ទំនុករបស់ស្ដេចសាឡូម៉ូន។
ភាគទីបី
សេចក្ដីសុចរិតតែងតែមានជ័យជំនះ
ទំនុកតម្កើងរបស់លោកអេសាភ។
ព្រះអម្ចាស់អើយ សូមកុំទុកអោយសត្រូវប្រមាថព្រះអង្គឡើយ!
កំណាព្យរបស់លោកអេសាភ។
ព្រះជាម្ចាស់ជាចៅក្រម
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់លោកអេសាភ។ ចំរៀងតម្កើងព្រះជាម្ចាស់។
ពីភ្នំស៊ីយ៉ូន ព្រះជាម្ចាស់ពន្លត់ភ្លើងសង្គ្រាម
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ប្រគំជាមួយតន្ត្រីដែលមានខ្សែ។ ទំនុករបស់លោកអេសាភ។ ចំរៀងតម្កើងព្រះជាម្ចាស់។
ពេលមានទុក្ខ ទូលបង្គំនឹកឃើញពីការអស្ចារ្យរបស់ព្រះអង្គកាលពីជំនាន់ដើម
បទពីសៀវភៅរបស់គ្រូចំរៀង។ សំរាប់លោកយេឌូថិន។ ទំនុករបស់លោកអេសាភ។
អតីតកាលជាមេរៀនដែលយើងត្រូវចងចាំទុក
កំណាព្យរបស់លោកអេសាភ។
ឱព្រះអម្ចាស់អើយ សូមយាងមកជួយសង្គ្រោះយើងខ្ញុំផង!
ទំនុករបស់លោកអេសាភ។
ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ!
បទពីសៀវភៅរបស់គ្រូចំរៀង។ បទ«ផ្កាម្លិះ»។ សក្ខីភាព។ ទំនុកតម្កើងរបស់លោកអេសាភ។
ប្រជារាស្ត្ររបស់យើងអើយ ចូរស្ដាប់សេចក្ដីដែលយើងរំលឹកដាស់តឿនអ្នក
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ សំរាប់ពិណពីស្រុកកាថ។ ទំនុករបស់លោកអេសាភ។
ព្រះជាម្ចាស់ជាចៅក្រមដ៏ខ្ពង់ខ្ពស់បំផុត
ទំនុកតម្កើងរបស់លោកអេសាភ។
ឱព្រះជាម្ចាស់អើយ សូមកុំនៅសំងំស្ងៀមឡើយ!
ចំរៀងតម្កើងព្រះជាម្ចាស់។ ទំនុកតម្កើងរបស់លោកអេសាភ។
ទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គណាស់!
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ សំរាប់ពិណពីស្រុកកាថ។ ទំនុករបស់កូនចៅលោកកូរេ។
ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ សូមពង្រឹងយើងខ្ញុំឡើងវិញ
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់កូនចៅលោកកូរេ។
សូមថែរក្សាជីវិតទូលបង្គំផង!
ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌ។
ក្រុងស៊ីយ៉ូន ជាប្រភពនៃព្រះពររបស់យើង
ទំនុកតម្កើងរបស់កូនចៅលោកកូរេ។ ចំរៀងតម្កើងព្រះជាម្ចាស់។
សេចក្ដីស្លាប់បានខិតមកជិតទូលបង្គំហើយ
ចំរៀងតម្កើងព្រះជាម្ចាស់។ ទំនុកតម្កើងរបស់កូនចៅលោកកូរេ។ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ចាប់ផ្ដើមជាមួយខ្លុយ។ កំណាព្យរបស់លោកហេម៉ាន់ជាអ្នកស្រុកអេសរ៉ាគីត។
ខ្ញុំនឹងប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
កំណាព្យរបស់លោកអេថាន ជាអ្នកស្រុកអេសរ៉ាគីត។
ភាគទីបួន
មនុស្សលោកតែងតែស្លាប់ តែព្រះជាម្ចាស់គង់នៅរហូត
ពាក្យអធិស្ឋានរបស់លោកម៉ូសេ ជាអ្នកបំរើរបស់ព្រះជាម្ចាស់។
នៅក្រោមម្លប់បារមីព្រះដ៏ខ្ពង់ខ្ពស់បំផុត
ទូលបង្គំសប្បាយចិត្តនឹងកិច្ចការដែលព្រះអង្គធ្វើ
ទំនុកតម្កើង។ ចំរៀងតម្កើងព្រះជាម្ចាស់នៅថ្ងៃសប្ប័ទ*
ព្រះអម្ចាស់ជាព្រះមហាក្សត្រ
សូមព្រះអង្គសំដែងឫទ្ធិបារមីដើម្បីសងសឹក
ចូរយើងនាំគ្នាលើកតម្កើងព្រះអម្ចាស់!
ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់!
ព្រះអម្ចាស់គ្រងរាជ្យ
ព្រះអម្ចាស់យាងមកជំនុំជំរះផែនដី
ទំនុកតម្កើង។
ព្រះអម្ចាស់ជាព្រះមហាក្សត្រ ព្រះអង្គជាព្រះដ៏វិសុទ្ធ
ចូរគោរពបំរើព្រះអម្ចាស់ដោយចិត្តរីករាយ
ទំនុកតម្កើងសំរាប់ពិធីថ្វាយតង្វាយអរព្រះគុណ។
ពាក្យសន្យារបស់ព្រះរាជា
ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
នៅពេលទូលបង្គំមានអាសន្ន សូមកុំលាក់ព្រះភក្ត្រឡើយ!
ពាក្យអធិស្ឋានរបស់ជនទុគ៌ត នៅពេលអស់សង្ឃឹម គេចូលមកទូលអង្វរព្រះអម្ចាស់។
ខ្ញុំសូមសរសើរតម្កើងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គអស់ពីដួងចិត្ត!
ទំនុករបស់ស្ដេចដាវីឌ។
អស់មួយជីវិត ខ្ញុំច្រៀងតម្កើងព្រះអម្ចាស់!
ព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអម្ចាស់
ព្រះអម្ចាស់មានព្រះហឫទ័យស្មោះស្ម័គ្រជានិច្ច
ភាគទីប្រាំ
ចូរលើកតម្កើងព្រះអម្ចាស់ជាព្រះសង្គ្រោះ
ខ្ញុំដាស់ព្រះអាទិត្យអោយរះឡើង
បទចំរៀងតម្កើងព្រះជាម្ចាស់។ ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
សូមអោយអស់អ្នកដែលចោទប្រកាន់ទូលបង្គំត្រូវអាម៉ាស់មុខ
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
ព្រះករុណាជាបូជាចារ្យអស់កល្បតរៀងទៅ
ទំនុកតម្កើងពីសៀវភៅរបស់ស្ដេចដាវីឌ។
ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអម្ចាស់
មនុស្សល្អមិនដែលរង្គើទេ
ព្រះអង្គលើកមនុស្សទន់ខ្សោយឡើង
ពេលជនជាតិអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប
ព្រះអម្ចាស់នឹងប្រទានពរអោយអ្នករាល់គ្នា
ព្រះអង្គបានរំដោះទូលបង្គំអោយរួចពីស្លាប់
ពាក្យសរសើរតម្កើងសកល
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ
ក្រឹត្យវិន័យរបស់ព្រះអម្ចាស់
ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលមិនចូលចិត្តសន្តិភាព
បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។
តើមាននរណាជួយខ្ញុំឬទេ?
បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។
សូមព្រះអម្ចាស់ប្រទានសន្តិភាពមកក្រុងយេរូសាឡឹម
បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។ ទំនុករបស់ស្ដេចដាវីឌ។
ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គ
បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។
ប្រសិនបើគ្មានព្រះអម្ចាស់នៅខាងយើង
បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។ ទំនុករបស់ស្ដេចដាវីឌ។
សូមសំដែងព្រះហឫទ័យសប្បុរស ចំពោះអស់អ្នកដែលមានចិត្តសប្បុរស
បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។
ព្រះអម្ចាស់បានធ្វើកិច្ចការដ៏អស្ចារ្យដែលនាំអោយយើងមានអំណរសប្បាយ
បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។
ប្រសិនបើព្រះអម្ចាស់មិនសង់ផ្ទះ
បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។ ទំនុករបស់ស្ដេចសាឡូម៉ូន។
សុភមង្គលរបស់អ្នកគោរពកោតខ្លាចព្រះអម្ចាស់
បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។
ពួកគេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំ
បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។
ពីក្នុងរណ្ដៅដ៏ជ្រៅ ទូលបង្គំស្រែកអង្វរព្រះអង្គ
បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។
ទូលបង្គំមានចិត្តស្ងប់
បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។ ទំនុករបស់ស្ដេចដាវីឌ។
ក្រុងស៊ីយ៉ូនជាព្រះដំណាក់របស់ព្រះអម្ចាស់ ជាវាំងរបស់ស្ដេចដាវីឌ
បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។
ពេលបងប្អូននៅរស់ជុំគ្នា
បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។ ទំនុករបស់ស្ដេចដាវីឌ។
ចូរលើកដៃប្រណម្យទៅរកទីសក្ការៈ
បទចំរៀងសំរាប់ឡើងទៅព្រះវិហារ។
ខ្ញុំដឹងច្បាស់ថាព្រះអម្ចាស់ជាព្រះដ៏ឧត្ដុង្គឧត្ដម
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
យើងស្រណោះក្រុងស៊ីយ៉ូន
ទូលបង្គំសូមលើកតម្កើងព្រះអង្គយ៉ាងអស់ពីចិត្ត
ទំនុករបស់ស្ដេចដាវីឌ។
ព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
ពាក្យអធិស្ឋានរបស់អ្នកដែលត្រូវគេមួលបង្កាច់
ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្ដេចដាវីឌ។
សូមរក្សាមាត់ទូលបង្គំ
ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
មានតែព្រះអង្គទេដែលជាទីជំរករបស់ទូលបង្គំ
កំណាព្យរបស់ស្ដេចដាវីឌ។ រំលឹកពីគ្រាដែលស្ដេចគង់នៅតាមរូងភ្នំ។ ពាក្យអធិស្ឋាន។
សូមកុំប្រកាន់ទោសទូលបង្គំឡើយ
ទំនុកតម្កើងរបស់ស្ដេចដាវីឌ។
ពាក្យអធិស្ឋានរបស់ព្រះរាជា
ទំនុករបស់ស្ដេចដាវីឌ។
ព្រះរាជ្យរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច
ពាក្យសរសើរតម្កើង។ ទំនុករបស់ស្ដេចដាវីឌ។
ព្រះអម្ចាស់ការពារអ្នកទន់ខ្សោយ
ព្រះអម្ចាស់សំដែងឫទ្ធានុភាពតាមរយៈធម្មជាតិ
ចូរអោយអ្វីៗទាំងអស់សរសើរតម្កើងព្រះនាមព្រះអម្ចាស់
កិត្តិយសដ៏រុងរឿងរបស់ប្រជាជនដែលស្មោះត្រង់នឹងព្រះអង្គ
ចូរអោយអ្វីៗទាំងអស់ដែលមានដង្ហើមចេញចូល សរសើរតម្កើងព្រះអម្ចាស់!
ទំនុកតម្កើង
<
០
>
© 1997, 2005 Bible Society in Cambodia